ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង ដែលលួចបើកល្មើសនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤៣នាក់ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន០៦នាក់។ ប្រតិបត្តិការបង្ក្រាប នេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចហាងយីហោ ខារ៉ាអូខេគ្រួសារ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.19.jpeg)
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរដោយសម្ងាត់ទើបកម្លាំងចុះពិនិត្យជាក់ស្តែងឃើញថា ទីតាំងខាងលើពិតជាមានការលួចបើកទទួលភ្ញៀវពិតប្រាកដមែន បន្ទាប់មកទើបធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤៣នាក់ (ប្រុស១១នាក់ ) ក្រុមគ្រូពេទ្យក៏បានចុះយកសំណាក និងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៦នាក់។ ទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកអ្នកជំងឺកូវីដ-១៩ត្រូវបានយកទៅព្យាបាល។
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.20-1.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.20-1.jpeg)
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានបន្តបិទអាជីវកម្មផ្សេងៗមួយចំនួន រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ និងរងចាំសេចក្តីសម្រេចថា ត្រូវបន្តទៀត ឬអត់ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ៕
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.20.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.20.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.21.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.21.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.22.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.22.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.23.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.23.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.24.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-17.12.24.jpeg)
អត្ថបទ និងរូបភាពដោយ៖ Puthi News