30 C
Phnom Penh
Saturday, July 27, 2024

រកឃើញព្រះសិរមេទេវតាព្រះភ័ក្ត្រ៤ នៅខ្លោងទ្វារតាកាវ

សៀមរាប៖ រូបចម្លាក់ព្រះសិរមេទេវតា ត្រូវបានក្រុមការងារជួសជុលខ្លោងទ្វារតាកាវ បានប្រទះឃើញកប់ក្នុងដី នៅក្បែរខឿនជ្រុងឦសាននៃខ្លោងទ្វាតាកាវ កាលពីថ្មីៗនេះ។ រូបព្រះសិរមេទេវតាព្រះភ័ក្ត្រ៤ ដែលបានរកឃើញមានព្រះភ័ក្ត្រ២ត្រឹមពាក់កណ្តាលច្រមុះចុះក្រោម។ នេះបើយោងតាមការឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ចម្លាក់ព្រះសិរទេវតាដែលបានរកឃើញនេះ ត្រូវបានក្រុមមន្ត្រីជំនាញយកទៅធ្វើការផ្គុំសាកល្បងជាមួយនឹងចម្លាក់ស្មាទេវតាដើម្បីផ្ទៀងផ្ទាត់ ជាលទ្ធផលចម្លាក់ព្រះភ័ក្ត្រដែលបានរកឃើញនោះ ត្រូវគ្នាជាមួយនឹងតួខ្លួនមេទេវតាប្រាកដមែន។ បន្ទាប់ពីផ្គុំរួចរាល់ហើយ ក្រុមការងារបានសហការជាមួយនឹងនគរបាលការពារបេតិកភណ្ឌក្នុងតំបន់អង្គរ ដើម្បីយកចម្លាក់ព្រះភ័ក្ត្រនោះទៅរក្សាទុកនៅទីតាំងការដ្ឋានខ្លោងទ្វារតាកាវ ដើម្បីធ្វើការជួសជុលឡើងវិញ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img