30 C
Phnom Penh
Saturday, July 27, 2024

យ៉ាងហោចណាស់មនុស្ស១៥នាក់ស្លាប់  រាប់សិបនាក់បាត់ខ្លួន ដោយរអិលបាក់ដី នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ យ៉ាងហោចណាស់មនុស្ស១៥នាកបានស្លាប់ និងរាប់សិបនាក់ទៀត បានបាត់ខ្លួន  កាលពីម្សិលមិញ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងរអឹលបាក់ដី នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

រូបភាព និងឃ្លីបវីដេអូ ពីទីភ្នាក់ងារឡ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានបង្ហាញពីដីរអិលបាក់ហូរកាត់ព្រៃឈើភ្នំ ចំណែកភក់ល្បាប់ និងកម្ទេចកម្ទី បានគ្របលិចផ្ទះរាប់សិបខ្នង នៅលើកោះមួយស្ថិតនៅជាប់មាត់សមុទ្រ។

ពីទីភ្នាក់ងារឡ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយទៀតថា ទីតាំងនៃការរអឹលបាក់ដី មានភ្លៀងកំពុងបន្តធ្លាក់ឥតឈប់ ធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកជនសង្គ្រោះ ម្យ៉ាងទៀតប្រព័ន្ធទំនាក់ទំនងក៏ត្រូវបានកាត់ផ្តាច់ផងដែរ។

ក្រុមអ្មករុករក និងជួយសង្គ្រោះ ដែលមានគ្នាទាំងអស់៦០នាក់ បានចេញដំណើរទៅកាន់កោះនេះ កាលពីរសៀលថ្ងៃច័ន្ទ ដោយការធ្វើដំណើរត្រូវចំណាយពេលពី៧ទៅ៨ម៉ោង ទើបដល់គោលដៅដោយទូកល្បឿនលឿន។

អ្នកនាំពាក្យពីទីភ្នាក់ងារឡ្រប់គ្រងគ្រោះមហន្តរាយ
បាននិយាយថា ឧទ្ធម្ភាគចក្រនឹងត្រូវដាក់ពង្រាយនៅថ្ងៃអង្គារ ដើម្បីជួយដឹកជញ្ជូនដឹកជញ្ជូនជនរងគ្រោះ។

ផ្លូវសំខាន់មួយក្នុងតំបន់នេះ ក៏ត្រូវបានកាត់ផ្តាច់ស្ទើរទាំងស្រុងផងដែរ ដោយសារតែការរអិលបាក់ដី ដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការជម្លៀសមនុស្សទៅកាន់ទីសុវត្ថិភាព។

ប្រទេសឥណ្ឌូណេស៊ីងាយរងគ្រោអដោយមានការរអឹលបាក់ដីណាស់ ជាពិសេសនៅក្នុងរដូវវស្សា ដែលគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរនៅតាមកន្លែងខ្លះ គឺដោយសារការកាប់បំផ្លាញព្រៃឈើ ហើយភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់ នៅតំបន់ប្រជុំកោះមួយចំនួន។

អ្នក​ជំនាញ​និយាយ​ថា គ្រោះ​មហន្តរាយ​ ដែល​ទាក់​ទង​នឹង​អាកាសធាតុនៅក្នុងប្រទេសឥណ្ឌូណេស៊ី ប្រហែល​ជាកាន់​តែ​អាក្រក់​ឡើងៗ ដោយ​ការ​ប្រែប្រួល​អាកាសធាតុ នៅលើពិភពលោក៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img