30 C
Phnom Penh
Saturday, July 27, 2024

យោធាអាមេរិកនឹងតម្រូវឲ្យចាក់វ៉ាក់សាំងកូវីដ-១៩​ Pfizer ជាកំហិត

ក្រសួងការពារជាតិអាមេរិក​ កាលពីថ្ងៃចន្ទ​ បានប្រកាសថា​ ខ្លួននឹងតម្រូវឲ្យបុគ្គលិកយោធាទាំងអស់ចាក់វ៉ាក់សាំងកូវីដ-១៩​ របស់ក្រុមហ៊ុន​ ហ្វាយហ្ស័រ​ (Pfizer) ជាកំហិត​ បន្ទាប់ពីវ៉ាក់សាំងនេះបានទទួលការអនុម័តឲ្យប្រើពេញលេញពីរដ្ឋបាលចំណីអាហារ​ និងឱសថអាមេរិក។ 

មន្ត្រីនាំពាក្យឲ្យក្រសួងការពារជាតិអាមេរិក​ លោក ចន​ ឃឺប៊ី​ (John Kirby) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា​ គោលការណ៍ណែនាំថ្មី​ និងពេលវេលាជាក់លាក់ដែលបុគ្គលិកយោធាអាចចាប់ផ្ដេីមមកចាក់វ៉ាក់សាំង​នេះ នឹងត្រូវបានប្រកាសនៅប៉ុន្មានថ្ងៃខាងមុខ។

រដ្ឋបាលចំណីអាហារ​ និងឱសថអាមេរិក​ កាលពីថ្ងៃចន្ទ​ បានអនុម័តឲ្យប្រើប្រាស់ពេញលេញនូវវ៉ាក់សាំងកូវីដ-១៩​ របស់ក្រុមហ៊ុន​ ហ្វាយហ្ស័រ​ (Pfizer) ដែលនេះធ្វេីឲ្យវាបានក្លាយជាវ៉ាក់សាំងកូវីដ-១៩​ ដំបូងគេបង្អស់នៅក្នុងអាមេរិកដែលទទួលបានការអនុម័តឲ្យប្រើប្រាស់ពេញលេញ​ ក្រោយពីវ៉ាក់សាំងនេះបានទទួលការអនុញ្ញាតឲ្យប្រេីប្រាស់ក្នុងគ្រាបន្ទាន់កាលពីខែធ្នូ។ 

ក្រសួងការពារជាតិអាមេរិកបានប្រកាសនៅខែនេះថា​ ខ្លួននឹងស្វែងរកការអនុម័តពីប្រធានាធិបតី​ ចូ​ បៃដិន​ (Joe Biden) នៅត្រឹមពាក់កណ្តាលខែកញ្ញាខាងមុខ​ ដើម្បីតម្រូវឲ្យសមាជិកយោធាជាង​ ១លាន៣សែននាក់ចាក់វ៉ាក់សាំងកូវីដ-១៩​ ជាកំហិតក្នុងគ្រាដែលមានការពីការឆ្លងយ៉ាងខ្លាំងនៃវីរុសកូវីដ-១៩​ បំប្លែងខ្លួនប្រភេទ​ ដែលតា​ (Delta)។

យោងតាមទិន្នន័យរបស់ក្រសួងការពារជាតិអាមេរិក​ កងកម្លាំងយោធាប្រហែល ៦៨% ​​បានចាក់វ៉ាក់សាំងកូវីដ-១៩​ ពេញលេញ​ និង ៧៦% បានចាក់យ៉ាងហោចណាស់មួយដូស។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ​ បុគ្គលិកយោធាអាេរិកមចំនួន ៦នាក់បានស្លាប់ដោយសារវីរុសកូវីដ-១៩​ ដែលត្រូវជា ១៧%នៃចំនួនបុគ្គលិកយោធាសរុបចំនួន ៣៥នាក់ដែលបានស្លាប់ដោយសារវីរុសនេះ​នៅក្នុងក្រសួងការពារជាតិចាប់តាំងពីការឆ្លងរាតត្បាតបានចាប់ផ្តើមមក៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img