30 C
Phnom Penh
Saturday, July 27, 2024

យោធាម្នាក់ផឹកស្រវឹងដកកាំភ្លើងខ្លីបាញ់គំរាមមួយគ្រាប់ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីយោធាម្នាក់ដកកាំភ្លើងខ្លីម៉ាក់រ៉ូឡូបាញ់ឡើងលើមួយគ្រាប់ ក្រោយពីផឹកស្រវឹង និងបានទំនាស់ពាក្យសម្ដីគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ និង០០នាទី យប់ថ្ងៃទី ១១ខែ វិច្ឆិកាឆ្នាំ ២០២៣ នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ។យ៉ាងនេះក្តីក្រោយកើតហេតុត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនផងដែរ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា យោធាប្រើអាវុធខ្លីបាញ់ឡើងលើមួយគ្រាប់ឈ្មោះ  ឡោ   ប៊ុនភ័ក្រ្ត ភេទប្រុសអាយុ៤៦ ឆ្នាំ មានទីលំនៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានមុខរបរយោធាបម្រើការងារនៅកងអន្តរាគមន៍លេខ ៧០ នៃកងយុទ្ធពលខេមរៈភូមិន្ទ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ យោធាបាញ់បោះសេរីរូបនោះ រួមនិងមិត្តភក្កិម្នាក់ទៀត បានមកលេងផ្ទះឈ្មោះ ផូ កូលាប ភេទស្រីអាយុ ៤៦ ឆ្នាំមានទីលំនៅភូមិឃុំកើតខេត្តខាងលើ។ រួចក៏មានការផឹកស៊ីផងដែរ។

លុះរហូតដល់ម៉ោងជាង ៨ យប់ស្រាប់តែមានទំនាស់ពាក្យសំដីនឹងគ្នា។ សមត្ថកិច្ចដែលកំពុងធ្វើការសាកសួរមិនទាន់បញ្ជាក់ថាទំនាស់ កើតឡើងដោយសារ រឿងអ្វីនៅឡើយនោះទេ ប៉ុន្តែពេលទាស់ពាក្យសំដីនោះយោធារូបនោះក៏បានដកកាំភ្លើងខ្លីម៉ាក់ រ៉ូឡូ បាញ់ឡើងលើមួយគ្រាប់ ជាការគំរាម ធ្វើឲ្យមានការឆោឡោឡើង រួចក៏ត្រូវបានសមត្ថកិច្ចកងរាជវុធហត្ថ ខេត្តធ្វើការឃាត់ខ្លួនយកមកសាកសួរ និង កំពុងបន្តការសាកសួរ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងនៅឡើយ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img