30 C
Phnom Penh
Saturday, July 27, 2024

យុវជនស្រលាញ់ការងារអភិរក្សសត្វស្លាប មានឱកាសដាក់ពាក្យសុំចូលជាសមាជិកអេកូយុវទូតជំនាន់ សត្វស្លាបទឹក

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ គម្រោងអច្ឆិរយភាពនៃទន្លេមេគង្គ បានឱ្យដឹងថា កម្មវិធី “សមាជិកអេកូយុវទូតជំនាន់សត្វស្លាបទឹក” បើកឱកាសដល់យុវជនវ័យ ជាសិល្បករវ័យក្មេងដែលមានសមត្ថភាព មានការច្នៃប្រឌិតខ្ពស់ ចង់មានភាពរីកចម្រើនផ្ទាល់ខ្លួន ជាពិសេសស្រលាញ់បរិស្ថាន ស្រលាញ់ធនធានធម្មជាតិ និងចង់ចូលរួមលើកកម្ពស់កិច្ចការងារអភិរក្សសត្វស្លាបនានា អាចដាក់ពាក្យចូលរួមជាមួយកម្មវិធីបានចាប់ពីពេលនេះទៅដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

លក្ខខណ្ឌនៃការចូលរួម ជាយុវជនកំពុងរស់នៅភ្នំពេញ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់២៥ឆ្នាំ ជាអ្នកដែលចេះគូរគំនូរឌីជីថលស្រាប់ ឬមានបទពិសោធគូរគំនូរឌីជីថល មានពេលវេលាគ្រប់គ្រាន់តាមការកំណត់របស់កម្មវិធី ចង់រៀនបន្ថែមអំពីបរិស្ថាន និងការងារអភិរក្សធនធានធម្មជាតិ ជាពិសេសលើកកម្ពស់ការអភិរក្សសត្វស្លាប។

សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ នៃកម្មវិធីសមាជិកអេកូយុវទូតជំនាន់សត្វស្លាបទឹក អ្នកចូលរួមនឹងទទួលបានវគ្គបណ្ដុះបណ្ដាល ការណែនាំពីអ្នកជំនាញផ្នែកសត្វស្លាប ការចែករំលែកពីអ្នកមានបទពិសោធផ្នែកសិល្បៈគំនូរ និងវីដេអូគំនូរជីវចល អមជាមួយនឹងឱកាសដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ទស្សនាសត្វស្លាបនានា៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img