30 C
Phnom Penh
Saturday, July 27, 2024

យុវជនកាកបាទក្រហមជួយផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងការជួយសង្គ្រោះអាយុជីវិតឱ្យផុតពីកូវីដ ១៩ នៅខេត្តប៉ៃលិន

ស្តាប់អត្ថបទជាសំឡេង

ប៉ៃលិន៖ លោក ឌឹន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តប៉ៃលិន ដោយមានការចង្អុលដឹកនាំពី លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានដឹកនាំ ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម និង មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ ចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីជំងឺកូវីដ-១៩ នៅផ្សារអូរដូនតា ដែលស្ថិតនៅក្នុងភូមិអូរដូនតា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួចបន្តចុះនៅសាលាបឋមសិក្សាព្រៃសន្រ្ទះ និង បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


យុវជនកាកបាទក្រហមខេត្តប៉ៃលិន ចែកបណ្ណផ្សព្វផ្សាយ ៣កុំ ៣ការពារ ផ្ទាំងរូបភាព ៣កុំ ៣ការពារ បណ្ណការយល់ដឹងនូវការពិតអំពីជំងឺកូវីដ១៩ និង ម៉ាស់ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្សមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសនេះ ដោយត្រូវមានអនាម័យឧស្សាហ៍ លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចែល និងពាក់ម៉ាស់ជាប់ជាប្រចាំ ដើម្បីចូលរួមការពារមេរោគកូវីដ19 ជាពិសេស ប្រភេទបម្លែងថ្មី (ដែលតា)ដ៏កាចសាហាវនេះ ហើយត្រូវបានលើកទឹកចិត្តដល់ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទូទៅ អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣ កុំ ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការរីករាលដាលចូលក្នុងសហគមន៍បាន ។


លោក ឌឹន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តប៉ៃលិន បានឱ្យដឹងថា ការចុះផ្សព្វផ្សាយ អំពីវិធានការ ការពារជម្ងឺកូវីដ ១៩ នេះគឺចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃ នៅតាមទីសាធារណ វត្តអារាម សាលារៀន តាមផ្សារ គ្រប់ទឹសទី គ្រប់តំបន់ ក្នុងមូលដ្ឋានខេត្តប៉ៃលិន នេះជាការយកចិត្តទុកដាក់ខ្លាំងបំផុត ពីសំណាក់លោកស្រី បាន ស្រីមុំ ដែលតែងតែណែនាំ ឲ្យគ្រប់សាខាទាំងអស់ ត្រូវចុះផ្សព្វផ្សាដោយផ្ទាល់ នៅគ្រប់ទីកន្លែង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ យល់ដឹងច្បាស់ពីវិធានការសុខាភិបាល និងអនុវត្ត អនុសាសន៍ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img