30 C
Phnom Penh
Saturday, July 27, 2024

យុទ្ធនាការចាក់វ៉ាក់សាំងដួសជំរុញលើកទី៣ ជូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការនី ព្រះសង្ឃ ក្នុងក្រុងសិរីសោភ័ណមានចំនួន០២ទីតាំង រយៈពេលមិនកំណត់

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ ជាមេបញ្ជាការតំបន់ទិសទី១ និងជាប្រធានក្រុមទី១ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា លោកបានដឹកនាំក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យសំពៅលូនយោធភូមិភាគទី៥ បានសហការជាមួយក្រុមគ្រូពេទ្យកងពលតូចថ្មើរជើងលេខ៥២ ចុះបើកយុទ្ធនាការចាក់ថ្នាំចាក់វ៉ាក់សាំងដួសជំរុញទី៣ជូនដល់ ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការនី ព្រះសង្ឃ ក្នុងក្រុងសិរីសោភ័ណមានចំនួន២ទីតាំង។

លោកបញ្ជាក់ថា ទីតាំងទី១ គឺក្នុងបរិវេណនៃវត្ត សមាធិផល ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ទីតាំងទី និងទីតាំងទី២គឺ នៅក្នុងបរិវេន សិករងខេត្តបន្ទាយមានជ័យ ការចាក់គ្មានកំណត់ថ្ងៃចាក់ទាល់តែអស់អ្នកមកចាក់ ហើយការចាក់វ៉ាក់សាំងនេះចាក់ដោយមិនគិតថ្លៃនោះទេ។

លោកបានបន្តថា ក្នុងការចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការនី ព្រះសង្ឃ ឱ្យបានលឿនបំផុតព្រោះក្រុមការងារគ្រប់ផ្នែក និងពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងសហការគ្នា បំពេញការងារបានយ៉ាងរលូនល្អបំផុត ហើយគម្រោងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នេះ ចាប់ផ្តើមចាក់នៅពេលព្រឹកដោយក្រុមគ្រូពេទ្យយោធាចាក់ជូន ព្រះសង្ឃ មន្ត្រីរាជការ កម្មករ កម្មការិនី និងប្រជាពលរដ្ឋឱ្យបានទាំងអស់ទាំង២កន្លែងនេះ វ៉ាក់សាំងដែលត្រូវចាក់ជាប្រភេទ SINOVAC។

លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងដួសជំរុញជូន ប្រជាពលរដ្ឋ ក្រុមយោធាយោធភូមិភាគ ជួយអន្តរាគមន៍ មន្ត្រីអាជ្ញាធរ ប្រជាការពារ យុវជន ស.ស.យ.កជួយលើការងារសម្របសម្រួលបែបបទរដ្ឋបាល សណ្តាប់ធ្នាប់ ការចុះ និងហៅឈ្មោះ ផ្ទៀងផ្ទាត់បញ្ជូលទិន្នន័យក្នុងកុំព្យួទ័រជាដើម។

ក្នុងនោះលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារទាំងកងកម្លាំង ទាំងអាជ្ញាធរដែលបានខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណដោយមិនខ្លាចពីការនឿយហត់។

លោកបានណែនាំទូទៅវិន័យការទទួលខុសត្រូវចំពោះថ្នាក់លើ ក៏ដូចពលរដ្ឋ និងបច្ចេកទេសដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅរលូន បានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវផងដែរ។ សូមរំឭកថា ផែនការយុទ្ធនាកាតចាក់វ៉ាក់ដូសលើកទី៣ ក្នុងក្រុងសិរីសោភ័ណនេះចាក់ជូនប្រជាពលរដ្ឋទាល់តែអស់ទើបឈប់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img