30 C
Phnom Penh
Saturday, July 27, 2024

យន្តហោះចាស់មួយគ្រឿង ដែលផុតកំណត់ប្រើប្រាស់ ត្រូវបានយកទៅរក្សាទុកនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ នឹងដឹកនាំក្បួនដឹកជញ្ជូនយន្តហោះប្រតិកម្មធុន MIG-21 លេខ MF-7121 ដែលផុតកំណត់ប្រើប្រាស់ចំនួន ១គ្រឿង យកទៅរក្សាទុកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ដើម្បីដាក់តាំងក្នុងសារមន្ទីររបស់កងរាជអាវុធហត្ថ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ការចល័តក្បួននេះ នឹងចេញដំណើរពីមុខព្រលានយន្តហោះអន្តរជាតិ ពោធិចិនតុង តាមផ្លូវជាតិលេខ៤ ផ្លូវលេខ៥១ ផ្លូវជាតិលេខ៥ និងផ្លូវលេខ៤៤។ ក្នុងការដឹកជញ្ជូននេះ នឹងមានការប៉ះពាល់ខ្លះដល់ការធ្វើចរាចរណ៍នៅលើដងផ្លូវរបស់អ្នកដំណើរ៕

អត្ថបទនឹងរូបភាពដោយ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img