30 C
Phnom Penh
Saturday, July 27, 2024

យកាស៊ីណូឆេះនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ភ្ញៀវជាតិ អន្តរជាតិប្រជាពលរដ្ឋអាជីវករចេញ.ចូលធម្មតា តែទំនិញត្រូវបានដឹកតាមច្រកស្ទឹងបត់បណ្តោះអាសន្ន

បន្ទាយមានជ័យ៖ ក្រោយពីកាស៊ីណូបានឆេះនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ភ្ញៀវជាតិ អន្តរជាតិប្រជាពលរដ្ឋអាជីវករចេញ.ចូលធម្មតា តែទំនិញត្រូវបានដឹកតាមច្រកស្ទឹងបត់បណ្តោះអាសន្ន នៅថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២។
  លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ប្រធាននគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា ក្រោយពេលអគារកាស៊ីណូហ្គ្រេនដាយអឹមិនស៊ីធី និងអគារកាស៊ីណូប៉ោយប៉ែតរីសត ត្រូវបានឆាបឆេះកាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២រំលងអាធ្រាតុ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ចរាចរណ៍រថយន្តដឹកទំនិញចេញ.ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានផ្អាកជាប់គាំងទំនិញចំនួន១ថ្ងៃ ប៉ុន្តែភ្ញៀវជាតិ និងភ្ញៀវអអន្តរជាតិ អាជីវករ កម្មករដែលបើកដំណើរធម្មតាតែត្រូវដើរចេញ.ចូលផ្លូវខាងជើងទីស្នាក់អន្តោរប្រវេសន៍។

  លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា ក្រោយពីបើកកិច្ចប្រជុំពិភាក្សាគ្នាអាជ្ញាធរជាប់ជាយដែនរវាងភាគីកម្ពុជា និងថៃ និងមានការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា និងថៃ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្វែរថយន្តដឹកទំនិញចេញ.ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជំនួសជាបណ្តោះអាសន្នសិន ដោយក្រោយពីការឆេះនេះ សំណល់អាគារដែលបានឆេះ មានសភាពទ្រុឌទ្រោម អគារត្រូវទ្រេត អាចរលំបានគ្រប់ពេល ម្យ៉ាងទៀតអាចកម្ទេច ឬបំណែកនៃអគារធ្លាក់បង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ កម្មករនិងភ្ញៀវជាតិ និងអន្តរជាតិ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img