30 C
Phnom Penh
Saturday, July 27, 2024

មេព្រៃឆ្មក់ចាប់ឈើពីសិប្បកម្មយួនមួយកន្លែង ក្នុងសង្កាត់ស្ពានមានជ័យ ទុកធ្វើគ្រឿងសង្ហារឹមរីហ៊្សត របស់មន្ត្រីជាន់ខ្ពស់គយមួយរូប កំពុងតែភ័យខ្លួន

ខេត្តមណ្ឌលគីរី៖ មជ្ឈដ្ឋានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកកាសែតនៅខេត្តមណ្ឌលគីរី បានចោទសួរគ្នាថា តើករណីមន្ត្រីរដ្ឋបាលព្រៃឈើចុះចាប់ឈើខុសច្បាប់ច្រើនម៉ែត្រគីបនៅសិប្បកម្មយួនមួយកន្លែង ដែលសម្រាប់ផ្គត់ផ្គង់រីហ្ស៊តមួយនោះ ដំណើរការដល់ណាហើយ?ចម្លើយប្រាប់ថារឿងនេះត្រូវខណ្ឌចប់។

មន្ត្រីរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានឲ្យដឹងថា ក្រោយប្រតិបត្តិការចុះដករហូតឈើបានប្រហែលពាក់កណ្ដាលនៅក្នុងសិប្បកម្មនោះ  សមត្ថកិច្ចវាស់ឈើដែលប្រមូលមកទុកនៅខណ្ឌរដ្ឋបាលព្រៃឈើបានប្រមាណជាង១២ម៉ែតគូប ជាប្រភេទឈើប្រណិតសម្រាប់ធ្វើគ្រឿងសង្ហារឹម។ រីឯឈើដែលនៅសេសសល់ក្នុងសិប្បកម្មនោះ មិនត្រូវបានគេចុះប្រមូលយកមកទុកទៀតទេគឺអនុញ្ញាតឲ្យជាងយួននោះទុកធ្វើសិប្បកម្មបន្តទៀតចុះ បើទោះបីជាគេដឹងថា ឈើទាំងនោះខុសច្បាប់ក៏ដោយ។

អ្វីដែលជាបញ្ហា គឺនៅពីក្រោយរោងសិប្បកម្មយួននោះគឺម្ចាស់រីហ្ស៊តមួយកន្លែងដែលគេនិយាយតៗគ្នាថា ជាមន្ត្រីជាន់ខ្ពស់គយនៅកម្ពុជា។ បែបនេះ គឺ “វាយឆ្កែត្រូវមើលម្ចាស់” ពីព្រោះជាងយួនគ្រាន់តែជាឆ្កែមួយក្បាល ដែលបម្រើឲ្យម្ចាស់ជាថៅកែរីហ៊្សតដ៏ធំ និងជាមន្ត្រីជាន់ខ្ពស់គយនោះឯង។ មិនតែប៉ុណ្ណោះបណ្ដាជនដែលជាមន្ត្រីរាជការ ដែលថ្លើមធំហ៊ានចុះទៅចាប់ឈើ ពេលនេះកំពុងដេកគ្រុនដោយសេចក្តីភ័យខ្លាចរបូតបុណ្យស័ក្កិ ព្រោះតែហ៊ាន វាយឆ្កែមិនមើលម្ចាស់ នេះឯង។

គួរបញ្ជាក់ថា សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មណ្ឌលគីរី កាលព្រលប់ថ្ងៃទី១២កុម្ភ: បានឆ្មក់ចាប់ ឈើពីសិប្បកម្មគ្មានច្បាប់របស់ជនជាតិយួនមួយកន្លែងស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ប្រតិបត្តិការនេះប្រមូលបានឈើប្រមាណ១២ម៉ែត្រគូប និងនៅសល់ពាក់កណ្តាលទៀតទុកចោលនៅទីនោះព្រោះតែអន្តរាគមន៍យឺតពេលបន្តិច។ ប្រតិបត្តិការទាំងយប់នេះនាំឲ្យមានការជជែក វែកញែកពីពួកមន្ត្រីរាជការនៅខេត្តមណ្ឌលរគិរី។

ប្រតិបត្តិការនេះដឹកដោយលោក ស៊ាវ ងីឈាន់ ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។ វត្ថុតាងជាឈើ និងគ្រឿងម៉ាស៊ីនកែច្នៃឈើ ត្រូវបានគេដឹកយកទៅរក្សាទុកនៅការិយាល័យខណ្ឌរដ្ឋបាលព្រៃឈើ ។

ប្រភពរាយការណ៍ថា រហូតដល់រសៀលថ្ងៃទី១៣ ខែកុម្ភៈនេះ ម្ចាស់រីហ្ស៊តដែលជាមន្ត្រីជាន់ខ្ពស់គយ និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីកំពុងសម្របសម្រួលគ្នាដោយការយោគយល់ណាមួយ ដើម្បីអាចឲ្យជាងយួនបន្តសកម្មភាពការងារ ធ្វើរីស៊តនោះឲ្យរួចរាល់។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺឈើទាំងអស់មិនមានច្បាប់ទម្លាប់នោះឡើយ។

តាមសេចក្តីរាយការណ៍ថា សិប្បកម្មនេះបានបើកដំណើរការជាសម្ងាត់យូរដែរហើយសម្រាប់ផ្គត់ផ្គង់ឲ្យរីហ្សត របស់មន្ត្រីជាន់ខ្ពស់គយដ៏មានឥទ្ធិពលម្នាក់ ហើយក៏ឆ្លៀតធ្វើការចែកចាយទៅកាន់ទីតាំងផ្សេងៗផងដែរ ។ យ៉ាងណាក៏ដោយឈ្មោះជនសង្ស័យដែលជាជនជាតិយួនក្នុងសំណុំរឿងនេះពុំត្រូវបានគេបញ្ចេញឲ្យដឹងទេ។

ករណីនេះជាឧទាហរណ៍មួយបង្ហាញឲ្យឃើញថា ការ អនុវត្តច្បាប់មិនមែន ចេះតែធ្វើដោយមិនមានការយោគយល់នោះទេ។ ផ្ទុយទៅវិញអ្នកមានអំណាច ជាពិសេសមន្ត្រីគយម្នាក់នោះប្រើឥទ្ធិពលរបស់ខ្លួនដើម្បីផលចំណេញ ផលប្រយោជន៍សួនតួ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img