30 C
Phnom Penh
Saturday, July 27, 2024

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រាប់ឱ្យអង្គភាពយកចិត្តទុកដាក់ក្រោយយោធិនចូលនិវត្តន៍ ហើយការចូលនិវត្តន៍ត្រូវតែធ្វើទៅតាមច្បាប់

កំពង់ស្ពឺ៖ ច្បាប់បានកំណត់ថា យោធិនដែលដល់អាយុចូលនិវត្តន៍ ត្រូវតែចូលនិវត្តន៍ដោយគ្មានលក្ខណ្ឌ តែអង្គភាពត្រូវបន្តដាមដាន និងយកចិត្តទុកដាក់លើយោធិនទាំងអស់នោះពីការរស់នៅ និងសុខទុក្ខប្រចាំថ្ងៃរបស់ពួកគាត់ផង។ នេះជាការលើកឡើងដោយ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ចុះពិនិត្យ វាយតម្លៃយោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២២។ 

លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានលើកឡើងដូចនេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ លោកបានលើកឡើងថា លោកមិនចង់ឱ្យនាយទាហានណាម្នាក់ចាកចេញពីអង្គភាពនោះទេ តែនេះជាច្បាប់នៃកងយោធពលខេមរភូមិន្ទដែលបានកំណត់ ហើយគ្រប់គ្នាត្រូវតែគោរព។ ប៉ុន្តែយោធិនមានឱកាសក្នុងការយកចិត្តទុកដាក់ តាមដាមគ្រប់ពេលវេលារាល់សុខទុក្ខពីអង្គភាព។ ជាគោលការណ៍ថ្មី (អនុក្រិត្យលេខ១១) បានរៀបចំនាយទាហាន នាយទហានរងទាំងអស់ទៅតាមតួនាទី ទៅតាមប្រអប់នៃឋានន្តរស័ក្កចំពោះមុខងារនីមួយៗ។ 

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីណែនាំ លេខ០៩/ស.ន.ណ ២០២១ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសស្តីពី ការអនុវត្តតាមរបបសោធននិវត្តន៍ និងយោធិនបាត់បង់សមត្ថភាពការងារ ចំពោះយោធិនទាំង២ភេទ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានអនុវត្ត។ អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់តាំងជំនាញកសាងកម្លាំងប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ជូនយោធិនដែលមានឈ្មោះត្រូវចូលសោធននិវត្តន៍ សម្រាប់ឆ្នាំ២០២២។

សូមបញ្ជាក់ថា យោធិនដែលមានឈ្មោះត្រូវចូលសោធននិវត្តន៍សម្រាប់ខេត្តកំពង់ស្ពឺ ឆ្នាំ២០២២ មានចំនួន០៧នាក់ និងសុំចូលសោធននិវត្តន៍មុនពេលកំណត់ចំនួន០១នាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img