30 C
Phnom Penh
Saturday, July 27, 2024

មេបញ្ជាការកងទ័ពជើងគោក ជាតិត្រូវការកងទ័ពដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ត្រូវការជាតិមួយដែលរឹងមាំ ដែលជាឱកាសដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពកងទ័ព ឱ្យកាន់តែខ្លាំងក្លា

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា ជាតិ និងកងទ័ពត្រូវការគ្នាទៅវិញទៅមក។ ជាតិត្រូវការកងទ័ពដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ត្រូវការជាតិមួយដែលរឹងមាំ ដែលជាឱកាសដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លា និងពេញលេញ អាចទទួលរ៉ាប់រងភារកិច្ច ដែលកាន់តែស្មុគ្រស្មាញ ប្រែប្រួលទៅតាមការអភិវវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពជឿនលឿននៃបច្ចេកវិទ្យា ជាពិសេសការវិវត្តប្រែប្រួលដ៏ឆាប់រហ័ស នៃសភាពការណ៍សន្តិសុខអន្តរជាតិ។

ការលើកឡើងនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីបញ្ជាការ អគារស្នាក់នៅ របស់ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករង កំពង់ស្ពឺ។

ក្នុងន័យខាងលើ លោកបានណែនាំឲ្យ កងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងជំរុញអភិវឌ្ឍសមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវការឆ្លើយតប ចំពោះរាល់សំណូមពរភារកិច្ច នៅគ្រប់កាលៈទេសៈ។  ក្នុងពេលចំពោះមុខ ការងារនេះ គឺអាចចាប់ផ្តើមពីអង្គភាពនីមួយៗ ដែលត្រូវម្ចាស់ការលើខ្លួនឯង រួមផ្សំនឹងគំនិតច្នៃប្រឌិត ខិតខំរិះរកវិធីពិនិត្យដោះស្រាយតាមតម្រូវការជាក់ស្តែងផ្អែកលើសក្តានុពលធនធានរបស់ខ្លួន និងត្រូវរៀបចំឱ្យមានប្រព័ន្ធការងារត្រឹមត្រូវច្បាស់លាស់ និងប្រកបដោយគណនេយ្យភាព។ 

ពាក់ព័ន្ធនឹងជំងឺកូវីដ១៩វិញ, លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោដនាដកម្មមួយ ប្រៀបបានទៅនឹងស្ថានភាព ក្នុងរបប ប៉ុល ពត ដែលប្រជាជាតិកម្ពុជា ធ្លាប់បានឆ្លងកាត់ដ៏សែនសង្វេគ ព្រោះបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ហើយក្រុមគ្រួសារពុំអាចរៀបចំពិធីបុណ្យសព តាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។   

យ៉ាងណាក៏ដោយ សោដនាដកម្មកូវីដ-១៩ បានប្រែក្លាយជាមានសភាពធូរស្រាល ដោយសារសម្តេចតេជោ មានការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺនេះ តាមរយៈពិចារណាវិនិច្ឆ័យ និងសម្រេចអារកាត់រហ័ស ទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាល ប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការ ប្រទេសឡើងវិញ លើគ្រប់វិស័យ។ 

លោកសង្កត់ធ្ងន់ថា សម្តេចតេជោ គឺអាចសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ ដូចអ្វីដែលសម្តេចធ្លាប់ធ្វើ នៅក្នុងការរំដោះប្រជាពលរដ្ឋ ឲ្យរួចចេញផុតពីការកាប់សម្លាប់ នៃរបបប៉ុល ពត ដែរ៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img