30 C
Phnom Penh
Saturday, July 27, 2024

មេដឹកនាំតៃវ៉ាន់ បញ្ជាក់បំណងចង់ផ្សះផ្សាគ្នា ក្រោយចិនបញ្ចប់សមយុទ្ធ

មេដឹកនាំតៃវ៉ាន់ លោកLai Ching-te ជាថ្មីម្តងទៀតនៅថ្ងៃអាទិត្យទី២៦ ខែឧសភា បានបង្ហាញពីបំណងចង់ចរចាជាមួយចិនថ្ងៃបន្ទាប់ពីចិនបើកធ្វើសមយុទ្ធ ឡោមព័ទ្ធកោះតៃវ៉ាន់ ដោយនិយាយថាលោកសម្លឹងឆ្ពោះទៅរកការពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងការផ្សះផ្សាគ្នាឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួនបាល បានធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់រយៈ២ថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងទៅនេះ ហើយចាត់ទុកថា សមយុទ្ធនេះជាការដាក់ទោសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីសុន្ទរកថាស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែឧសភារបស់លោក Lai Ching-te ត្រូវបានចិនហៅថាជាការជំរុញឯករាជ្យ របស់តៃវ៉ាន់។ចិនដែលចាត់ទុកលោក Lai ជាជនផ្តាច់ខ្លួនម្នាក់ដ៏មានគ្រោះថ្នាក់។ ចំណែកលោក Lai វិញបានច្រានចោលការអះអាងពីអធិបតេយ្យរបស់ចិនលើតែវ៉ាន់ ជាមួយ ការសង្កត់ធ្ងន់ថាមានតែ ប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចលើជោគវាសនារបស់តៃវ៉ាន់។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img