30 C
Phnom Penh
Saturday, July 27, 2024

មួយគ្រួសារ៨នាក់ លិចទូកនៅកណ្តាលទន្លេ បាត់ខ្លួន៤នាក់ នៅទន្លេមេគង្គ សមត្ថកិច្ចកំពុងខ្វះស្វែងរកសមាជិក

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តចុះរុករកជនរងគ្រោះដែលបានលិចទូកមួយគ្រួសារមានគ្នាចំនួន ៨នាក់ក្នុងនោះបាត់ ខ្លួនចំនួន៤នាក់ (ក្មេង២នាក់) កាលពីវេលាម៉ោង៨និង ៥០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចដងទន្លេមេគង្គកន្ទុយកោះហាន ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។


     
លោក អ៊ុង សុភ័ក្រ្ត មេប៉ុស្តិ៍សង្កាត់សាមគ្គីបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់ខ្លួន ទី១-ឈ្មោះ សុត មី ភេទ ប្រុស អាយុ៥៦ឆ្នាំ (ឪពុក) ទី២-ឈ្មោះ ម៉ី សុគ្រី ភេទស្រីអាយុ២៥ឆ្នាំ (ត្រូវជាកូន) ទី៣-ឈ្មោះ លូយ ចន្ទ្រា ភេទ ប្រុស អាយុ៨ឆ្នាំ (ត្រូវជាចៅ) និងទី៤-ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ៦ឆ្នាំ (ត្រូវជាចៅ)។


    
លោកមេប៉ុស្តិ៍បានបន្តថា ជនរងគ្រោះទាំង៤នាក់ និង ៤នាក់ទៀត ដែលរួចផុតពីការស្លាប់ មានទីលំនៅក្នុងភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ មួយគ្រួសារនេះក្នុងគោលបំណងទៅធ្វើ ការងារជាកម្មករឡឥដ្ឋ ពេលដែលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ជាកន្លែងដែលទឹកហូរគួចខ្លាំង ដោយសារទូកតូចជិះលើសចំណុះមានគ្នាដល់ទៅ ៨នាក់ មានឪពុកកូនកូនបង្កើតកូនប្រសារ និងចៅផងនោះ ត្រូវបានទឹកគួចលិចបាត់ខ្លួនចំនួន៤នាក់។ ដោយ ឡែក៤នាក់ទៀតត្រូវបានទូកប្រជាពលរដ្ឋបើកឆ្លងកាត់បានជួយសង្គ្រោះរួចផុតពីការស្លាប់។


      
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ គ្រួសាររបស់ជនរងគ្រោះមាន៨នាក់ នាំគ្នាធ្វើដំណើរតាមទូកម៉ាស៊ីនផ្ទាល់ខ្លួនមួយគ្រឿង មានទាំងអីវ៉ាន់ផង គោលបំណងឆ្ពោះទៅ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីប្រកបមុខរបរ ជាកម្មករឡឥដ្ឋ ខណៈដែលធ្វើដំណើរដល់កន្ទុយកោះហាន ប៉ះចំខ្សែទឹកកំពុងហូរ គួចខ្លាំង បណ្តាលឲ្យគួចទូកលង់លិច ។ ភ្លាមៗនោះមនុស្សចំនួន៤នាក់ត្រូវបានអ្នកនេសាទឃើញ និងជួយស្រង់បាន ចំណែក៤នាក់ទៀត ក្នុងនោះមានក្មេងប្រុស ២នាក់ ត្រូវបានលង់លិចចូលទោក្នុងទន្លេបាត់ ។

ពេលនេះកម្លាំងសមត្ថកិច្ចចេញទៅអន្តរាគមន៍តាមស្វែង រកមនុស្សបាត់ខ្លួនទាំង៤នាក់នោះ ប៉ុន្តែរហូតមកដល់ពេកនេះសមត្ថកិច្ចនៅមិនទាន់បានរកឃើញជនរងគ្រោះទាំង៤នាក់នៅឡើយទេ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img