30 C
Phnom Penh
Saturday, July 27, 2024

មុនបម្រាមគោចរ១៥នាទី នារីម្នាក់បានខ្ទាតទៅក្រោមកង់រថយន្តព្រោះគ្រោះថ្នាក់ចរាចរណ៍

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ នារីម្នាក់រងរបួសធ្ងន់ សន្លប់បាត់ស្មារតី ឯបុរសជាប្តី រងរបួសដាច់រលាត់ស្នាមពេញខ្លួន ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ នាវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដោយទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្បែរវត្តទួល ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

យោងតាមប្រភពព័ត៌មានពីបុរសចំណាស់ម្នាក់ ដែលបានឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុ ប្តីប្រពន្ធមួយគូ ជិះកង់បីឥណ្ឌា ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1HK-1949 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ ខ្លួនបានបត់កង់៣ឥណ្ឌាតាមផ្លូវកោង បំបែកជា៣ ទៅខាងឆ្វេង ឆ្ពោះទៅកាន់ទិសខាងត្បូង ស្រាប់តែត្រូវរថយន្តមួយគ្រឿង ម៉ាកFord ពណ៌ខ្មៅ ដែលមានស្លាកលេខ ភ្នំពេញ 2BB-1807 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវបេតុងខាងលើ ក្នុងល្បឿនលឿនគួរសម បុកគ្នាពេញទំហឹង នៅទីតាំងកើតហេតុខាងលើតែម្តង។

ភ្លាមៗនោះ នារីម្នាក់ បានខ្ទាតចេញកង់៣ឥណ្ឌា មកនៅក្រោមកង់រថយន្ត របួសធ្ងន់សន្លប់បាត់ស្មារតី ចំណែកបុរស ដែលអ្នកភូមិថាជាប្តី ត្រូវរបួស គ្រាំទ្រូងនិយាយស្តីមិនចេញនោះទេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ខាងលើ ម្ចាស់រថយន្ត មិនបានបើករត់គេចទៅណានោះទេ គឺឈប់នៅទីតាំងខាងលើ ហើយធ្វើការទាក់ទងរករថយន្តសាម៉ុយភ្លាមៗ ដើម្បីសង្គ្រោះជនរងគ្រោះទាំងពីរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ និងធ្វើការវាស់វែង រួមទាំងយកយានយន្តទាំង២គ្រឿងខាងលើ ទៅរក្សាទុក រង់ចាំភាគីទាំងសងខាង ធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់ផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img