30 C
Phnom Penh
Saturday, July 27, 2024

មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តឃាត់ខ្លួន ដកហូតបានគ្រឿងញៀន៤កញ្ចប់ធំ ស្មើនឹង ១៥៥,៧២ក្រាម

ខេត្តតាកែវ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង និងស្រុកព្រៃកប្បាស ឃាត់ខ្លួន និងដកហូតបានវត្ថុតាងមួយចំនួនធំ នៅចំណុចភូមិអញ្ចាញ ឃុំជើងគួន ស្រុកសំរោង វេលាម៉ោង ១៤និង២០នាទី ថ្ងៃទី០២ ខែមករាឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា មុខសញ្ញាទាំង ៣នាក់ ទី១.ឈ្មោះ សុខ លីហ៊ួរ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំជើងគួន ស្រុកសំរោង ទី.២.ឈ្មោះ ពៅ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំជើងគួន ស្រុកសំរោង និងទី៣.ឈ្មោះ ឃុនណា ភេទ ប្រុសអាយុប្រហែល ២៩ឆ្នាំ រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោកវរសេនីយ៍ឯក បញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការណ៍នេះដែរ កម្លាំងដកហូតបានវត្ថុតាំងមួយចំនួនធំ រួមមាន៖ គ្រឿងញៀន៤កញ្ចប់ធំ ស្មើនឹង ១៥៥,៧២ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ៣គ្រឿង, ទូរស័ព្ទចំនួន ៣គ្រឿង និងសម្ភារៈជក់ថ្នាំញៀន និងវេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ហើយការិយាល័យជំនាញប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img