30 C
Phnom Penh
Saturday, July 27, 2024

មានសង្ឃឹមវិញហើយ! ភ្លៀងចាប់ផ្តើមធ្លាក់ធ្វើឱ្យដំណាំស្រូវវស្សាចាប់ផ្តើមលូតលាស់ ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យមានសង្ឃឹមឡើងវិញហើយ

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ ខណៈដំណាំស្រូវរបស់ប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែខ្វះទឹកស្រោចស្រពធ្វើឱ្យស្រូវក្នុងស្រែមួយចំនួនឡើងក្រហមស្ទើរឆេះក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារកម្តៅកាំរស្មី UV មានកម្ដៅកើនឡើងខ្លាំង នៅក្នុងខេត្តបន្ទាយមានជ័យ។ ប៉ុន្តែនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ភ្លៀងចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់ឡើងវិញ ធ្វើឱ្យដំណាំស្រូវនៅក្នុងស្រែមានសង្ឃឹម និងកំពុងប្រែពីភាពសទៅជាបៃតងបណ្តើរៗ ហើយប្រជាកសិករក៏ចាប់ផ្តើមមានសង្ឃឹមឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ាង វណ្ណសេត ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ចំពោះបញ្ហាប្រឈមនៃការខ្វះទឹកភ្លៀងស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ មិនមានជាបញ្ហាចោទប៉ុន្មានទេ ដោយសារតែស្រូវប្រាំងប្រជាពលរដ្ឋបានប្រមូលផលរួចរាល់ហើយ ប៉ុន្តែសម្រាប់ស្រូវវស្សាដែលជាប្រភេទស្រូវធ្ងន់ដែលកំពុងប្រឈមនឹងការខ្វះទឹក ហើយទឹកភ្លៀងបានបង្អុរមកជាបន្តបន្ទាប់ស្រោចស្រពដំណាំស្រូវគ្រប់គ្រាន់អាចឱ្យលូតលាស់បានល្អឡើងវិញ។ លោកសង្ឃឹមថា ស្រូវរបស់ប្រជាពលរដ្ឋឆ្នាំនេះនឹងទទួលបានទិន្នផលល្អប្រសើរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img