30 C
Phnom Penh
Monday, November 11, 2024

មន្ទីរបញ្ចកោណថាមិនការផ្លាស់ប្តូរផែនការក្នុងការបញ្ចប់ការជម្លៀសពលរដ្ឋពីអាហ្វហ្គានីស្ថាននៅចុងខែនេះឡើយ

ស្តាប់អត្ថបទជាសម្លេង

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារថា មកទល់ពេលនេះមិនមានការផ្លាស់ប្តូរផែនការដែលត្រូវបញ្ចប់ការជម្លៀសមនុស្សពីប្រទេសអាហ្វហ្គានីស្ថាននៅចុងខែនេះឡើយ និងថាខ្លួនមានបំណងដកកងទ័ពអាមេរិកនៅពេលនោះ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន គឺប៊ី (John Kirby) បាននិយាយថា មន្ទីរបញ្ចកោណជឿថាខ្លួនមានលទ្ធភាពអាចជម្លៀសពលរដ្ឋអាមេរិកទាំងអស់ដែលចង់ចាកចេញពីអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី៣១ ខែសីហា។

លោក គឺប៊ី បាននិយាយថា «ការណែនាំរបស់លោកប្រធានាធិបតី បៃដិន គឺបញ្ចប់ការដកកងទ័ពនិងការជម្លៀសនៅថ្ងៃទី៣១ ខែសីហា» ដោយបន្ថែមថាមន្ទីរបញ្ចកោណប្រហែលជាត្រូវការទីតាំងបន្ថែមដើម្បីផ្តល់ជាកន្លែងស្នាក់នៅដល់អ្នកដែលភៀសខ្លួនមកពីអាហ្វហ្គានីស្ថាន។

កាលពីថ្ងៃអង្គារ ក្រុមតាលីបង់បាននិយាយថាពួកគេចង់ឲ្យការជម្លៀសជនបរទេសទាំងអស់ចេញពីអាហ្វហ្គានីស្ថានត្រូវបានបញ្ចប់នៅត្រឹមថ្ងៃឱសានវាទគឺថ្ងៃទី៣១ ខែសីហា ហើយពួកគេមិនយល់ព្រមឲ្យពន្យារពេលបន្តទៀតឡើយ ខណៈដែលក្រុមមេដឹកនាំប្រទេសG7បានជួបពិភាក្សាគ្នាលើបញ្ហានេះ។

កងទ័ពរបស់ប្រទេសលោកខាងលិចកំពុងធ្វើការយ៉ាងមមាញឹកដើម្បីប្រមូលជនបរទេសនិងពលរដ្ឋអាហ្វហ្គានីស្ថានចាកចេញពីប្រទេសដែលកំពុងមានវឹកវរនោះ ហើយលោក បៃដិន បានប្រឈមមុខនឹងការដាក់សម្ពាធពីក្រុមសម្ព័ន្ធមិត្តឲ្យចរចាដើម្បីពន្យារពេលជម្លៀស៕

អត្ថបទនឹងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img