30 C
Phnom Penh
Saturday, July 27, 2024

មន្ត្រី ក.ប.ប របស់ក្រសួងពាណិជ្ជកម្មដែលប្រមូលលុយពីអាជីវករនៅផ្សាររមាសបានប្រគល់លុយជូនវិញហើយ

ខេត្តកំពង់ឆ្នាំង ក្រោយពីផ្ទុះព័ត៌មានអាស្រូវរឿងមន្ត្រី ក.ប.ប. ដែលមានពាក្យពេញហៅថា( អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ) របស់ក្រសួងពាណិជ្ជកម្មដែលតើប្រមូលលុយពីអាជីវករលក់គ្រឿងក្រអូបនៅផ្សាររមាសស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលថ្ងៃទី ៤  ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ ហើយត្រូវបានសារព័ត៌មាននិងបណ្ដាញសង្គមចុះផ្សាយព្រោងព្រាត រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវពីភាពមិនប្រកប្រណីនេះផងនោះ  នៅល្ងាច ថ្ងៃទី ៥ ខែមិថុនា២០២៤ ស្រាប់តែមន្ត្រី ក.ប.ប  នោះបានវេលុយ ឱ្យអាជីវករទាំងនោះវិញហើយតាមរយៈមន្ត្រីសាលាស្រុកមួយរូប ។អាចនិយាយបានថាគឺរួចខ្លួនហើយ។  មិនមានទោសទណ្ឌចំណាត់ការ តាមផ្លូវច្បាប់ លើមន្ត្រីខិលខូចទាំងនោះនៅឡើយនោះទេ ។

មន្ត្រីសាលាស្រុក ទឹកផុស មួយរូបដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អាជីវករចំនួន នាក់បានរងគ្រោះពីមន្ត្រី ក.ប.ប ដើរប្រមូលលុយពីអាជីវករលក់គ្រឿងក្រអូបដោយចោទថាគ្មានពន្ធ និងបានជម្រិតទាប្រាក់ ចាប់ពី ៣លានរហូតចុះដល់ ៧០ ម៉ឺន ៥០ ម៉ឺននិង ១៥ម៉ឺនរៀល កាលពីថ្ងៃទី ៤ ខែមិថុនា នោះ បានវេរលុយមកវិញអស់ហើយតាមរយៈរូបគាត់ ដែលបានទទួលចំនួនសរុប ១៣៥ម៉ឺនរៀល។ ក្នុងនោះឈ្មោះចែនី ៧០ ម៉ឺនរៀល កូនលោកគ្រូបង្រៀន ៥០ ម៉ឺនរៀល និងចែខួច ១៥ម៉ឺនរៀល។ រូបគាត់បានប្រគល់ជូនអាជីវករទាំងនោះវិញអស់។

អាចនិយាយបានថា ជាមន្ត្រី ក.ប.ប របស់ក្រសួងពាណិជ្ជកម្ម បែជា ដើរតួជំនួសមន្ត្រីគយ ហើយចោទលើអាជីវករថាលក់របស់គ្មានបង់ពន្ធ  វាខុសរឿង១០០អង្សា ។

ជុំវិញបញ្ហាខាងលើនេះ គេមិនទាន់ដឹងថាតើមន្ត្រីទាំងនោះនឹងអាចទទួលទោសទណ្ឌដែរឬទេ ខណៈដែលប្រជាពលរដ្ឋបានលើកឡើងថាជាមន្ត្រីពាណិជ្ជកម្មហេតុអីក៏មកទារលុយដូចមន្ត្រីគយ។

ក្នុងរឿងចោទមន្ត្រីគយដើររទារប្រាក់ពីអាជីវករ កាលពីថ្ងៃទី ៤ មិថុនា នេះដែរមន្ត្រីគយមួយរូបក៏បានបដិសេធជុំវិញបញ្ហានេះដែរថាពួកគាត់ពុំបានធ្វើយ៉ាងដូច្នេះទេ។

បងប្អូនប្រជាពលរដ្ឋក៏ដូចអាជីវករលក់ដូរបានសំណូមពរថ្នាក់លើជួយមើលមន្ត្រីខិលខូចទាំងនេះផង បើពុំដូច្នោះទេពួកគេប្រហែលជាមិនរាងឡើយ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img