30 C
Phnom Penh
Saturday, July 27, 2024

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋមក ទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបន្តរក្សាអនុវត្តវិធានការ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខា ធិការក្រសួងសុខាភិបាល បានអំពាវនាវដល់រដ្ឋបាលខេត្ត បន្តជំរុញអាជ្ញាធរមូលនដ្ឋាន បន្តចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមូល ហេតុចំណាកស្រុក ឬមូលហេតុផ្សេងៗទៀត ឲ្យមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបន្តរក្សាអនុវត្តវិធានការនូវ កាតព្វ កិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព រិតត្បិតការលក់ដូរ ការធ្វើដំណើរ ឬចរាចរណ៍ឆ្លងកាត់កន្លែងកំពុងមានហានិភ័យខ្ពស់ ហាមឃាត់ការប្រមូលផ្ដុំជួបជុំនានា និងហាមឃាត់ការប្រកបអាជីវកម្មណា ដែលងាយបណ្តាលឲ្យចម្លងជំងឺកូវីដ-១៩។

ទន្ទឹមនឹងនោះដែរ លោកស្រី ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តព្រៃវែង សម្រេចបានក្នុងផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ថ្លែងបែបនេះ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នាំយកថវិការ ចំនួន៣លានរៀល និងគ្រឿងសម្ភារៈ ឧបភោគ បរិភោគមួយចំនួន មកជូនលោកយាយ វៃ យឿន ដែលមានអាយុ ១០០ឆ្នាំ បច្ចុប្បន្ន រស់នៅក្នុងភូមិព្រៃរុន ឃុំព្រះស្តេច ស្រុកព្រះស្តេច។

ក្នុងឱកាសនោះ លោក ជា សុមេធា អភិបាលខេត្តព្រៃវែង បានបញ្ជាក់ថា សម្រាប់ខេត្តព្រៃវែងលទ្ធផលសម្រេចបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យ អតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ គឺ ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ចាក់ដូសទី១ សរុបចំនួន ៧៧០.៤៩១នាក់ ស្មើនឹង ១០០.៤៤% និងកុមារ និងយុវជន អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំឡើងបានចាក់ដូសទី១ សរុបចំនួន១០៩.៦៧៦នាក់ ស្មើនឹង ៧០.៣២% លើសពីនេះទៀត កុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំឡើងសរុបចំនួន ១១៩.៩៦៦នាក់ ស្មើនឹង ៨៥.៦០%។


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img