27 C
Phnom Penh
Saturday, May 21, 2022

មន្ត្រីរាជការ និងពលរដ្ឋ សម្រុកទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅព្រឹកថ្ងៃទី១៤ ខែមករានេះ

ភ្នំពេញ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជួន ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ មន្ទីរ អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ បុគ្គលិកសុខាភិបាលជួរមុខ វិស័យឯកជន និងប្រជាពលរដ្ឋ បានដំណើរការហើយ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅតាមទីតាំងដែលបានរៀបចំរួចដោយរដ្ឋបាលរាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែមករា ដែលជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ នៅមន្ទីរពេទ្យបង្អែកដង្កោ មន្ទីរពេទ្យបង្អែកច្បារអំពៅ និងនៅតាមមន្ទីរពេទ្យបង្អែកមួយចំនួនទៀត មានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ប្រជាពលរដ្ឋ បានទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដួសជំរុញ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ចំពោះឯកសារតម្រូវចាំបាច់ដែលត្រូវភ្ជាប់មកជាមួយ រួមមាន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសទី៤ ពោលគឺ ធានានូវគម្លាត រយៈពេល ៤ខ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹក និងអំពាវនាវដល់អ្នកដែលទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសទី៤ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាព សង្គម ពាក់ម៉ាស តម្រង់ជួរ ហើយចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវ វិធានការ “៣ ការពារ និង ៣ កុំ”៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត