30 C
Phnom Penh
Saturday, July 27, 2024

មន្ត្រីជំនាញនិងអ្នកនាំពាក្យសាលាខេត្តកែបលើកឡើងថា÷ពិតជាមានករណីទូកនេសាទវៀតណាមលួចចូលមកដែនសមុទ្រខេត្តកែប ដោយខុសច្បាប់ពិតមែន

(ខេត្តកែប)៖ អ្នកនេសាទខេត្តកំពត បានបង្ហោះវីដេអូបង្ហាញពីទិដ្ឋភាពក្រុមអ្នកនេសាទវៀតណាមកំពុងមុជឆក់ នៅក្នុងដែនសមុទ្រខេត្តកែប ដោយមានបញ្ជាក់ច្បាស់ៗពីពេលវេលា និងកាលបរិច្ឆេទផងដែរ ដោយមិនឃើញមានមន្រ្តីជំនាញណាចេញទៅបង្រ្កាបនោះទេ។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែបបានឱ្យដឹងថា ពិតជាមានករណី ទូកនេសាទវៀតណាម ចូលមកមុជឆក់នៅតំបន់សមុទ្រខេត្តកែបពិតមែន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយកាលពីព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤នេះ ក៏មានករណីនេះទៀត តែជំនាញជលផលរបស់យើង បានចេញទៅភ្លាមៗដើម្បីបង្រ្កាប តែយ៉ាងណាទូកទាំងនោះ បានរត់ចូលទៅដែនសមុទ្រប្រទេសវៀតណាមវិញបាត់ទៅ។ លោកថា ការចូលមកនេះមិនរហូតនោះទេ ពោលឆ្មក់មកម្តងម្តាល ហើយក៏មិនហ៊ានចូលមកជ្រៅនោះដែរ គឺនៅក្បែរៗព្រំដែនទឹកតែប៉ុណ្ណោះ ទើបជំនាញយើងពិបាកក្នុងការចាប់។

លោក ប៊ុន យ៉ូង អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកែប បានបញ្ជាក់ថា នាថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ នេះថា ផ្អែកតាមមន្ត្រីជំនាញ ទូកនេសាទវៀតណាមទាំងនោះ តែងលួចចូលមកនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ (ឆក់) នៅក្នុងដែនសមុទ្រខេត្តកែបរបស់យើង នៅចំណុចកៀកគ្នានៃព្រំដែនទឹកប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ។

លោកបញ្ជាក់ថា កម្លាំងជំនាញយើងមិនបានបណ្តែតបណ្តោយឱ្យទូកនេសាទបរទេសចូលមកបំផ្លិចបំផ្លាញធនធានជលផល របស់សមុទ្រខេត្តយើងនោះទេ ដោយតែងតែចេញប្រតិបត្តិការភ្លាមៗ។ ហើយបន្ថែមពីនោះយើងក៏កំពុងធ្វើកិច្ចការនេះ ជាមួយភាគីវៀតណាម ដើម្បីបង្ការការលួចឆ្មក់ចូលមកនាពេលខាងមុខទៀត៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img