30 C
Phnom Penh
Sunday, October 6, 2024

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ស្ថានភាពក្រោយថ្ងៃសម្រាកបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែមិនមានសកម្មភាពកូវីដ១៩ គួរឲ្យចាប់អារម្មណ៍នោះទេ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោកស្រី ឱវណ្ណឌីនរដ្ឋលេខា ធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះការចាក់វ៉ាក់កូវីដ១៩ ទូទាំងប្រទេស បានថ្លៃងថា តាមការណែ នាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គឺអនុវត្តទៅតាមវិធានការគ្រប់គ្រាន់បានដាក់ចេញ ហើយអ្វីដែលជាការចាប់ អារម្មណ៍ឃើញថា អំឡុងពេលឈប់ សម្រាកនៃពិធីបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែ ដែលទើបតែបញ្ចប់ទៅនាពេលថ្មីៗនេះ មានប្រជាពលរដ្ឋកម្ពុជា បានធ្វើដំណើរកម្សាន្តជាច្រើន ហើយតាមការសង្កេតផ្ទាល់របស់លោកស្រី ការធ្វើដំណើរច្រើនរួមទាំង សហការីរបស់លោកស្រីក៏បានធ្វើដំណើរកម្សាន្តផងដែរ ។ ប៉ុន្តែអ្វីដែលលោកស្រីចាប់អារម្មណ៍ ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋមួយចំនួន ក៏មានការគោរពអនុវត្តទៅតាមគោលការណ៍ប្រតិបត្តិណែនាំរបស់ក្រសួងសុខាភិបាល ដូចជារាជរដ្ឋាភិបាលកម្ពុជា ។ ហើយដំណើរកំសាន្តរបស់គាត់នេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋលោកមានទំនុកចិត្តខ្លួនឯង ហើយទំនុកចិត្តខ្លួនឯងនេះវាជារឿងសំខាន់តើបុគ្គលខ្លួនឯង ឬក៏ក្រុមគ្រួសារដែលគាត់ចាកចេញ ដែលទៅទីតាំងកម្សាន្តនោះត្រូវតែមានភាពប្រាកដប្រជា ថាពួកគាត់មិនទៅទទួលចម្លងកូវីដ-១៩ ហើយក៏ប្រាកដប្រជាថាក្រុមគ្រួសារ នីមួយៗបន្តការពារឱ្យបានខ្ជាប់ខ្ជួននូវវិធានការពារកុំនឹងបីការពារ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែន ។

ម្យ៉ាងវិញទៀតដំណើរកំសាន្តរបស់ប្រជា ពលរដ្ឋនៅក្នុងមួយរយៈពេលនេះមិនទាន់មាន ហេតុការណ៍ណាមួយកើតឡើងដែលគួរឲ្យ កត់សម្គាល់នោះទេ ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ការឆ្លង កូវីដ-១៩ ឬក៏មិនឆ្លងនោះអាស្រ័យលើការប្រព្រឹត្តរបស់បុគ្គលម្នាក់ៗ ប៉ុន្តែអ្វីដែលជាសំខាន់នោះលោកស្រីសង្កេតឃើញថា ប្រជាពលរដ្ឋបានរៀនសូត្រពីបទពិសោធន៍ នៃការ រស់នៅក្នុងប្រក្រតីភាពថ្មីរបស់យើងដោយ មានការមានការប្រុងប្រយ័ត្នរាងខ្លួន ៗ។

មួយវិញទៀតប្រជាពលរដ្ឋក៏មានការប្រយ័ត្នប្រយែង ហើយបានផ្លាស់ប្ដូរទម្លាប់របស់ពួកគាត់ ទោះបីជាមិនទាន់បានទៅដោយរលូនយ៉ាងណាក៏ដោយ ហើយមួយចំនួនធំបានបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ធ្វើឱ្យដំណើរកម្សាន្តរបស់ពួកគាត់នឹងវាភាពល្អប្រសើរ បើអាចចាត់ទុកបានថាតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រសួង សុខាភិបាល មិនទាន់ឃើញថាមានការកើនឡើងនូវករណីឆ្លង នៃកូវីដ១៩ នេះនៅឡើយទេ។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា នឹងនៅតែបន្តតាមដានសកម្មភាពនេះនៅក្នុងរយៈពេលមួយសប្ដាហ៍ឬក៏ពីរសប្តាហ៍បន្តទៀត ថាតើសកម្មភាពនៃការឆ្លងនិងការរក្សាបាន អត្រានៃការឆ្លងដែលមានកម្រិតទៀតនេះអាចរក្សាបានល្អ នឹងបន្តខិតខំទាំងអស់គ្នានូវវិធានការទាំងអស់នេះ ៕
រូបភាព​ និងអត្ថបទដោយ ពុទ្ធិញូស៍

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img
spot_img