27 C
Phnom Penh
Sunday, December 1, 2024

មន្ត្រីចុះបិទ ស្ថានីយ៏ប្រេងឥន្ទនះតែបែរម្ចាស់ យកកន្ត្រៃមកកាត់ខ្សែហាមឃាត់ ចុងក្រោយដេកគុក

ស្តាប់អត្ថបទជាសំឡេង

កណ្ដាល៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរកឃើញស្ថានីយ៍ប្រេងឥន្ទនៈពីរទីតាំងនៅខេត្តកណ្តាល បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធការលក់ប្រេងឥន្ធន:មិនគ្រប់ចំនួនលីត្រ និងក្លែងបន្លំគុណភាពប្រេង កាលពីថ្ងៃទី១១ ខែតុលា ២០២១។ ក្នុងករណីនេះ បន្ទាប់ពីរកឃើញបទល្មើ សមន្ត្រីជំនាញបានធ្វើការបិទខ្សែសៀលទៅលើដៃបូមប្រេងឥន្ទនៈ និងផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មរបស់ដេប៉ូប្រេងឥន្ទនៈទាំង២នេះរង់ចាំការស៉ើបអង្កេតបន្ថែម ប៉ុន្តែនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ត្រូវម្ចាស់ស្ថានីយយកកន្ត្រៃកាត់ខ្សែសៀលចេញ ហើយបើកលក់ជាធម្មតា។

ករណីនេះ មន្ត្រីជំនាញបានរកឃើញថា ថៅកែស្ថានីយប្រេងឥន្ធនៈទាំង ២នាក់ និងមេការម្នាក់ បានប្រព្រឹត្តបទល្មើសនេះ និងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ហើយក៏ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ក្នុងបទល្មើស ក្លែងបន្លំគុណភាព និងបរិមាណប្រេង ប្រកបសកម្មភាពពាណិជ្ជកម្មមិនស្របច្បាប់ ឆបោក និងបំផ្លិចបំផ្លាញ ឬគៃបំបាត់វត្ថុដែលមានបិទស្លាកបោះត្រា។ បន្ទាប់មកអ្នកទាំង៣នាក់ ត្រូវបាន លោក ជា សុខហេង ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ត។

ម្ចាស់ស្ថានីយប្រេងឥន្ទនៈតេលា ដេប៉ូ ចាន់ធឿន និងស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យទាំង៣នាក់ដែលបញ្ជូនទៅតុលាការ ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិកោះគរ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៦:៤០នាទី ក្រុមគណៈកម្មាធិការចម្រុះប្រចាំខេត្ដកណ្តាល និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ចាន់ធឿន» និងស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ម៉ាក់ ម៉ីម៉ី» ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានពិនិត្យឃើញថា មានមិនប្រក្រតី។ ក្នុងនោះ ដេប៉ូ «ម៉ាក់ម៉ីម៉ី» លក់ប្រេងសាំងធម្មតា ខ្វះ៧លីត្រ ក្នុង១០០លីត្រ, ប្រេងសាំស៊ុបពែរ ខ្វះ ៨,៨លីត្រ ក្នុង១០០លីត្រ, ប្រេងម៉ាស៊ូតខ្វះ ៥,០៥លីត្រ ក្នុង ១០០លីត្រ។ ចំណែកដេប៉ូ «ចាន់ ធឿន» លក់ប្រេងសាំងធម្មតា ខ្វះ ៥,៣លីត្រ ក្នុង១០០លីត្រ, ប្រេងសាំងស៊ុបពែរ ខ្វះ៥,៨លីត្រ ក្នុង១០០លីត្រ, ប្រេងម៉ាស៊ូតខ្វះ ៦,១៥លីត្រ ក្នុង១០០លីត្រ។

ចំពោះករណីនេះ តំណាងអយ្យការបានអះអាងថា ថៅកែស្ថានីយប្រេងឥន្ធនៈទាំងនេះ បានបំពាននឹងច្បាប់ ដែលនឹងអាចចាត់ចូលជាបទព្រហ្មទណ្ឌ៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img
spot_img