30 C
Phnom Penh
Saturday, July 27, 2024

មន្ត្រីគយម្នាក់ពាក់ព័ន្ធនឹងឈ្មួញពីរនាក់ត្រូវគេរាយការណ៍ថា កំពុងសម្រុកនាំចូលទូរស័ព្ទទំនើបៗគេចពន្ធ នាំពីអាមេរិកនិងចិនចែកចាយនៅកម្ពុជានិងវៀតណាម

ភ្នំពេញ ៖ មន្ត្រីគយម្នាក់ដ៏មានឥទ្ធិពលម្នាក់ និងឈ្មួញពីរនាក់ដែលពាក់ព័ន្ធគ្នា ត្រូវគេរាយការណ៍ថា កំពុងសម្រុកនាំចូលទូរស័ព្ទទំនើបៗគេចពន្ធ នាំពីអាមេរិកនិងពីប្រទេសចិន មកចែកចាយនៅកម្ពុជានិងវៀតណាម។

ប្រភពច្បាស់ការណ៍ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានឱ្យដឹងថា ការនាំទូរស័ព្ទទំនើបៗពីបរទេសចូល ក្នុងស្រុក ចែកចាយនៅរាជធានីភ្នំពេញតាមបណ្តាខេត្តនិងបន្តដឹកឆ្លងដែនទៅកាន់ប្រទេសវៀតណាមដោយត្រូវគ្នាជាលក្ខណៈប្រព័ន្ធ។ ប្រភពបានឱ្យដឹងថា សព្វថ្ងៃមានឈ្មួញ ២រូប និងមេគយរាជធានីភ្នំពេញ ១រូបទៀត ចាប់យក មុខរបរនេះជាច្រើនឆ្នាំមកហើយ ក្នុងនោះសូម្បីត្រឹមតែមេការក៏អាចរកចំណូលបាន ក្នុង១អាទិត្យ ១ម៉ឺន ទៅ ២ម៉ឺន ដុល្លារ។ បើយ៉ាងដូច្នេះតើមេៗឈ្មួញទាំង៣រូប ក្នុងនោះមានមេគយ១រូបផង តើរកចំណូលបានអំពើរត់ពន្ធទូរស័ព្ទទំនើបៗ នេះទទួលបានផលប្រយោជន៍កម្រិតណា? បន្ទាប់ពីចាត់ចែងកញ្ចប់ឱ្យស្ថាប័នសមត្ថកិច្ចជំនាញពាក់ព័ន្ធរួចរាល់?

បើយោងតាមប្រភពដដែលបានឱ្យដឹងថា ក្រុមការងារនាំចូលទូរស័ព្ទទំនើបគេចពន្ធនេះ ត្រូវបានគេស្គាល់ម្នាក់ឈ្មោះ អ៊ុង សុភា ជាមន្ត្រីយោធាពាក់ផ្កាយ២, ទី២-ឈ្មោះ ឃីន ត្រូវជាប្អូនប្រុសបង្កើតរបស់ប្រពន្ធមេគយដែលមានឥទ្ធិពល១រូប, និងទី៣ឈ្មោះ មុន្នី ជាមេគយ១រូបនៅរាជធានីភ្នំពេញ ជាអ្នករកស៊ីចូល ហ៊ុនជាមួយក្រុមឈ្មួញទាំង២ខាងលើ។

ទូរស័ព្ទទំនើបៗ បាននាំចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមរយៈក្រុមហ៊ុន DHL ជាអ្នកចេញ មុខក្លៀទំនិញទាំងអស់នេះផ្តាច់មុខ ជៀសវាងបែកការណ៍។ ប្រភពបន្តថា ជើងហោះហើរពីអាមេរិក និងចិនបើមាន១០០ជើងហោះហើរមកភ្នំពេញយ៉ាង តិចក៏មានប្រមាណជា៨០ជើង មាននាំទូរស័ព្ទទំនើបៗ ចូលដោយមានលោកផ្កាយ២ អ៊ុង សុភា ជាអ្នកចាត់ចែងទទួលរត់ការបែងចែក ឱ្យទៅឈ្មោះឃីនដឹកចេញពីភ្នំពេញ ទៅវៀតណាម តាមផ្លូវជាតិលេខ៨ ដើម្បីឆ្លងតាមច្រកម៉ឺនជ័យ ខេត្តព្រៃវែង, ច្រកត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងច្រកចក្រី ខេត្តព្រៃវែង និងចែកចាយនៅខេត្តកំពង់ចាម ខេត្តព្រៃវែង។ រីឯលោកផ្កាយ២ អ៊ុង សុភា ចែកចាយនៅរាជធានីភ្នំពេញផង នាំទៅប្រទេសវៀតណាមផង តាមច្រកបាវិត ច្រកស្មាច់ ច្រកត្រពាំងផ្លុង។

ប្រភពដដែលឱ្យដឹងទៀតថា ចំពោះមន្ត្រីមានសមត្ថកិច្ច គយខណ្ឌពោធិ៍សែនជ័យ គយចល័តរាជធានីភ្នំពេញ សាខាគយ និងរដ្ឋាករ រាជធានី គយចល័ត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច ថ្នាក់លើថ្នាក់ក្រោមឱ្យតែដឹងថា ការដឹកទូរស័ព្ទទំនើបៗ អាយផេត ឆ្នាំងសាក ថ្មទូរស័ព្ទ ជារបស់លោកផ្កាយ២ អ៊ុង សុភា គឺគ្រប់សមត្ថកិច្ចមិនហ៊ានប៉ះពាល់ទេ។

បើឈ្មោះ ឃីន ដែលត្រូវជាប្អូនប្រុសប្រពន្ធមេគយដ៏មានឥទ្ធិពលវិញ ពីមុនដឹកចេញពីភ្នំពេញ ម្តុំផ្លូវ ២០០៤ សុទ្ធតែឡានយីឌុប ក្រោយមកប្រើឡានតូរីស ហើយបច្ចុប្បន្នប្រើឡានកូរ៉េ ដឹកម្តង ពី៥០ទៅ ៦០កេស។

សូមបញ្ជាក់ថា អ្នកស៊ីឈ្នួលដឹកគិតតម្លៃជាគីឡូក្រាម ព្រោះទូរស័ព្ទថ្លៃៗ និងទំនើបៗ។ ដោយឡែកបញ្ហាដឹកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ដូចជា ចេញពីរាជធានីភ្នំពេញ គឺលោកផ្កាយ២ អ៊ុង សុភា ចេញមុខចាត់ចែងទាំងអស់ គ្មានភ័យខ្លាចសមត្ថកិច្ចណាបង្ក្រាបឡើយ។
ទូរស័ព្ទទំនើបៗដែលពួកគេរត់ ប្រភេទអាយហ្វូន១២, អាយហ្វូន១៣, អាយហ្វូន១៤, និងប្រភេទ (Vertu) របស់ប្រទេសអង់គ្លេស មានតម្លៃ១គ្រឿង ចាប់ពី ៧០០០ដុល្លារឡើងទៅ។

លោកផ្កាយ២ អ៊ុង សុភា ចែកចាយនៅរាជធានីភ្នំពេញ រហូតដល់ម្តុំផ្លូវកម្ពុជាក្រោម អ្នកលក់ទូរស័ព្ទទំនើបៗ គឺស្គាល់លោកផ្កាយ២ អ៊ុង សុភា ច្បាស់ណាស់ ព្រោះជាឈ្មួញមានអំណាច។ លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឱ្យដឹងថា កាលពីលោកមិនទាន់មកកាន់តំណែងនៅជាប្រធានការិយា ល័យគយ និងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្លាប់ឮគេនិយាយពីឈ្មោះខាងលើនេះដែរ។ ប៉ុន្តែពេលដែលលោកមកកាន់ គឺគ្មានអំពើរត់ពន្ធបែបនេះទេ ព្រោះជាគោលការណ៍របស់ក្រុមហ៊ុនយន្តហោះ មានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាព និងហានិភ័យ អំពីថ្មទូរស័ព្ទ។

ប្រភពខ្លះបានបង្ហើបថា ក្រុមឈ្មួញទាំងបីខាងលើ ដែលមានជានាយទាហាន និងមេគយ ភាគច្រើននាំចូលទូរស័ព្ទទំនើបៗ ប្រភេទដូចខាងលើនេះ តាមច្រកអន្តរជាតិប៉ោយប៉ែត និងមួយចំនួនទៀតតាមច្រករបៀងក្នុងភូមិ សាស្ត្រក្រុងប៉ោយប៉ែត។

មន្ត្រីពាក់ព័ន្ធខាងលើនេះមិនអាចសុំការបំភ្លឺបានទេពីមន្ត្រីពាក់ព័ន្ធខាងលើនេះ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img