ក្រុមហាម៉ាស់នឹងឆ្លើយតបទៅនឹងសំណើបទឈប់បាញ់របស់អ៊ីស្រាអែល សម្រាប់ តំបន់ហ្គាហ្សា ក្នុងរយៈពេលដ៏ខ្លី ដោយមន្ត្រីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃទី1 ខែឧសភាថា បទឈប់បាញ់ណាមួយត្រូវតែមានជាអចិន្ត្រៃយ៍។ ក្រុមហាម៉ាស់កំពុងពិចារណាផែនការ សម្រាប់បទឈប់បាញ់រយៈពេល 40 ថ្ងៃ និងការផ្លាស់ប្តូរចំណាប់ខ្មាំងជាច្រើន សម្រាប់អ្នកទោសប៉ាឡេស្ទីន។ Suhail Al Hindi ជាមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានប្រាប់ AFP ថា ក្រុម នឹងផ្តល់ការឆ្លើយតបយ៉ាងច្បាស់ ក្នុងរយៈពេលដ៏ខ្លី ទោះបីជាគាត់មិននិយាយឱ្យច្បាស់លាស់ថា នៅពេលណាដែលរឿងនេះត្រូវបានគេរំពឹងថា នឹងកើតឡើងក៏ដោយ។ថ្លែងទៅកាន់ AFP តាមទូរស័ព្ទពីទីតាំងដែលមិនបញ្ចេញឈ្មោះមួយ លោកបាននិយាយថា គោលបំណង គឺ«ឈានដល់ការបញ្ចប់សង្គ្រាមនេះ»។ ប៉ុន្តែ វាហាក់បីដូចជាផ្ទុយនឹងការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ក្នុង ការជំរុញទៅមុខជាមួយនឹងការវាយលុកដីដ៏ធំរបស់ខ្លួននៅតំបន់ហ្គាហ្សាភាគខាងត្បូង។ប្រភពដែលដឹងអំពីការចរចា បាននិយាយថា អ្នកសម្រុះសម្រួលកាតារំពឹងថា នឹងមានការឆ្លើយតបពីក្រុមហាម៉ាស់ ក្នុងរយៈពេលមួយឬពីរថ្ងៃ។ សំណើរបស់អ៊ីស្រាអែលមាន”សម្បទានពិតប្រាកដ” រួមទាំងរយៈពេលនៃ”ភាពស្ងប់ស្ងាត់ ប្រកបដោយនិរន្តរភាព”បន្ទាប់ពីការផ្អាកដំបូងក្នុងការប្រយុទ្ធ និងការដោះដូរចំណាប់ខ្មាំង និងអ្នកទោស។ការដកខ្លួនរបស់អ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សានៅតែជាចំណុចដែលមានជម្លោះ។ មន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់ AFP ថា រដ្ឋាភិបាល “នឹងរង់ចាំចម្លើយរហូតដល់យប់ថ្ងៃពុធ” ហើយបន្ទាប់មក “ធ្វើការសម្រេចចិត្ត”ថា តើត្រូវបញ្ជូនបេសកជនទៅកាន់ទីក្រុងគែរ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារថា លោកនៅតែមានចេតនាក្នុងការបញ្ជូនកងទ័ព ចូលទៅក្នុងទីក្រុងRafah ទោះបីជាមានការព្រួយបារម្ភពីអន្តរជាតិចំពោះសុវត្ថិភាពរបស់ជនស៊ីវិល 1.5លាននាក់ ដែលកំពុងស្នាក់នៅទីក្រុងភាគខាងត្បូងឆ្ងាយរបស់ Gaza ក៏ដោយ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក AntonyBlinken បានត្រឡប់ពីប្រទេសអ៊ីស្រាអែលវិញកាលពីថ្ងៃពុធ បានបញ្ជាក់ជាថ្មី នៅក្នុងកិច្ចពិភាក្សាជាមួយលោក Netanyahu ថា លើអាមេរិកបានប្រឆាំងនឹងការវាយលុកតំបន់ Rafah ។ សង្គ្រាមបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារថ្ងៃទី 7 ខែតុលា បណ្តាលឱ្យមនុស្សស្លាប់ចំនួន 1,170នាក់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខផ្លូវការរបស់អ៊ីស្រាអែល។ការវាយលុកសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ 34,568 នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារនេះបើយោងតាមក្រសួងសុខាភិបាល នៅក្នុងទឹកដីគ្រប់គ្រង ដោយក្រុមហាម៉ាស់។ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏បានចាប់ចំណាប់ខ្មាំងប្រហែល 250 នាក់ផងដែរកាលពីថ្ងៃទី 7 ខែតុលា។ អ៊ីស្រាអែលប៉ាន់ប្រមាណថា មនុស្ស 129 នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា រួមទាំងទាហាន 34 នាក់បាននិយាយថា បានស្លាប់៕ AFP
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New