27 C
Phnom Penh
Sunday, December 15, 2024

មនុស្ស​ ៨០នាក់ស្លាប់នៅពេលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមវាយប្រហារក្បួនរថយន្តស៊ីវិលនៅបួគីណាហ្វាសូ​

ស្តាប់អត្ថបទជាសម្លេង

រដ្ឋាភិបាលប្រទេសបួគីណាហ្វាសូ​ កាលពីថ្ងៃព្រហស្បតិ៍​ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា​ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារទៅលើពលរដ្ឋស៊ីវិល​ និងទាហាននៅភាគខាងជើងប្រទេស​ បានកើនឡើងដល់ ៨០នាក់។

ការវាយប្រហារនេះបានកើតឡើង​ កាលពីថ្ងៃពុធ​ នៅពេលដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបានវាយឆ្មក់ក្បួនរថយន្តស៊ីវិលមួយដែលមានកងកម្លាំងប៉ូលិស​យោធាបេីកអមការពារនៅជិតទីក្រុងអាប៊ីនដា​ (Arbinda)។ 

សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាល​ និងយោធាបានឲ្យដឹងថា​ ពលរដ្ឋស៊ីវិល ៥៩នាក់, កងជីវពលគាំទ្ររដ្ឋាភិបាលចំនួន ៦នាក់​ និងប៉ូលិសយោធាចំនួន​ ១៥នាក់បានបាត់បង់ជីវិត។ 

សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា​ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមចំនួន ៥៨នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងសន្តិសុខ។

ប្រធានាធិបតីប្រទេសបួគីណាហ្វាសូបានបញ្ជាឱ្យកាន់ទុក្ខនៅទូទាំងប្រទេសរយៈពេលបីថ្ងៃ បន្ទាប់ពីមានការវាយប្រហារនេះដែលបានកេីតឡេីងនៅតាមផ្លូវពីទីក្រុងហ្គរហ្គាដជី​ (Gorgadji) និងអាប៊ីនដា (Arbinda) ដែលជាតំបន់មួយមានអំពេីហិង្សាកេីតឡេីងច្រេីនបំផុតនៅក្នុងប្រទេសបួគីណាហ្វាសូ។ 

ក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា​ និងក្រុមរដ្ឋអ៊ីស្លាម​ តែងតែធ្វើការវាយប្រហារនៅក្នុងប្រទេសបួគីណាហ្វាសូ​ និងប្រទេសជិតខាងរួមមានម៉ាលី​ និងនីហ្សេ​ ដោយបានសម្លាប់ពលរដ្ឋស៊ីវិលរាប់រយនាក់ក្នុងឆ្នាំនេះ៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img