26 C
Phnom Penh
Saturday, July 27, 2024

មនុស្ស៣នាក់បានរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាបណ្តាលឱ្យឆេះរថយន្តខ្ទេចទាំង២

កណ្ដាល ៖ រថយន្តស៊េរីទំនើប បើកលឿនជ្រុលទៅបុក រថយន្តកូរ៉េ លក់ការ៉េម បណ្តាលឱ្យមនុស្ស០៣នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង កាលម៉ោង៨និង៤០នាទីយប់ ថ្ងៃច័ន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ 21B ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឱ្យដឹងថារថយន្តម៉ាកឡិចស៊ីស NX200T ពាក់ស្លាកលេខភ្នំពេញ 2BO-8772 បើកបរដោយបុរសម្នាក់ ( រងរបួសធ្ងន់ ) រីឯរថយន្តម្ខាងទៀតជារថយន្តកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ3D-7735 ជារថយន្តលក់ការ៉េម បើកបរ និងធ្វើដំណើរ ០២នាក់ប្ដីប្រពន្ធ (រងរបួសធ្ងន់ទាំង២ ) ។ 

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុន ពេលកើតហេតុគេ ឃើញរថយន្តកូរ៉េ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងត្រឡប់ក្រោយ បំណងត្រឡប់ទៅផ្ទះវិញ នៅភូមិស្អាងភ្នំ ខណៈបត់ឆ្វេងដៃបានបន្តិច ស្រាប់តែមានរថយន្ត ឡិចស៊ីសNX200t មកពីទិសខាងលិច បើកយ៉ាលឿន ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តកូររ៉េប៉ើងជាច្រើនម៉ែត្រ ហើយរថយន្តបានបន្តទៅបុកបង្គោលភ្លើង និងបោកផ្ទប់គៀបជាប់អ្នកបើករថយន្ត ត្រូវបានប្រជាពលរដ្ឋជួយយកចេញ ទើបផ្ទុះឆេះរថយន្ត យ៉ាងសន្ធោសន្ធៅសល់តែគ្រោងដែក ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក នៅស្នងការខេត្តកណ្ដាល រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img