30 C
Phnom Penh
Saturday, July 27, 2024

មនុស្សប្រុសស្រី៣នាក់ ជិះម៉ូតូមួយគ្រឿងបើកក្នុងល្បឿនលឿនជ្រុលបុករថយន្តបណ្តាលឱ្យស្រ្តីម្នាក់ស្លាប់និងបុរដ២នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ យុវជននិងយុវតី៣នាក់ជិះម៉ូតូមួយគ្រឿងបើកយ៉ាងលឿនក្នុងគោលបំណងទៅដេីរលេងនៅកោះពេជ្រ បានជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលឲយស្រីម្នាក់ស្លាប់ភ្លាម ចំណែក២នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីរំលងអធ្ររាត្រចូលថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៤។

    សមត្ថកិច្ចបានឱ្យដឹងថា យុវតីដែលស្លាប់ឈ្មោះ ស្រី នា អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ នៅខេត្តព្រះសីហនុ មានស្រុកកំណេីតនៅក្រុងដូនកែវ ខេត្តតាកែវ។

ប្រភពដដែលបានបន្តថាមុនពេកេីតហេតុ គេឃើញមនុស្ស៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ក្រហមផ្លាកលេខ ភ្នំពេញ 1KT-6737តាមផ្លូវព្រះនរោត្តមពីជេីងទៅត្បូង។លុះមក ដល់កន្លែងងលើកេីតហេតុ ដោយសារបើកលឿន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក TOYOTA Corolla Cross ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ កណ្តាល 2D-7008 កំពុង បត់ឆ្លងផ្លូវ បណ្តាលឲយស្រីម្នាក់ស្លាប់និងបុរស២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះនៃមន្ទីរពេទ្យកាល់ម៉ែតបញ្ចូនទៅសង្រ្គោះភ្លាមៗ។៕

    បន្ទាប់ពីកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំម្ចាស់រថយន្តមកសាកសួរនៅប៉ុស្ព៍ ។ ចំណែកឯម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img