ស្តាប់អត្ថបទជាសម្លេង
ប៉ៃលិន៖ ប្រភពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ៣៖៣០នាទី ដល់ម៉ោង ៦៖០០នាទី មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងបណ្តាលឱ្យទឹកជន់លិមណ្ឌលចត្តាឡីស័ក០១កន្លែង ស្ថិតនៅក្នុង ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងបានរំខានដល់ការស្នាក់នៅរបស់ពលករកំពុងធ្វើចត្តាឡីស័ក ចំនួនជិត២០០នាក់។
លោកស្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ជម្លៀសពលករចេញទៅកាន់មណ្ឌលផ្សេង បានទាន់ពេលវេលា ដោយពុំគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News