30 C
Phnom Penh
Saturday, July 27, 2024

មកស្គាល់សត្វត្រសេះបៃតងក្បាលខ្មៅ ដែលចោះដើមឈើរឹងៗធ្វើជាប្រហោងសំបុក

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ គម្រោង USAID ព្រៃឡង់បៃតង បានបង្ហាញថា បក្សីត្រសេះបៃតងក្បាលខ្មៅ អាចឡើងដើមឈើ និងចោះដើមឈើរឹងៗធ្វើជាប្រហោងសំបុក ដោយសារតែវាមានម្រាមជើងបួននៅលើជើងនីមួយៗ២លាតត្រង់ទៅមុខ និង២លាតត្រង់ទៅក្រោយ បានបង្កលក្ខណៈពិសេសជួយឱ្យពួកវាអាចតោង និងឡើងដើមឈើបានងាយស្រួល។  

សត្វប្រភេទនេះចូលចិត្តតំបន់ដែលមានដើមឈើងាប់ៗ ហើយភាគច្រើនគឺនៅកន្លែងដែលឆេះ ឬលិចទឹកព្រោះវាមានដើមឈើងាប់ៗជាច្រើន។ ជម្រកធម្មជាតិរបស់វាគឺ ព្រៃត្រូពិច និងតំបន់ព្រៃទំនាបត្រូពិចសើម។ ពួកវាស្វែងរកសត្វល្អិត សត្វស្រមោចនិងសត្វឥតឆ្អឹងខ្នងដទៃទៀតដើម្បីធ្វើជាចំណី។

ត្រសេះបៃតងក្បាលខ្មៅ គឺជាបក្សីមានរោមពណ៌ស្អាត មានទំហំមធ្យម ប្រវែង២៣ ស.ម. មានស្លាបប្រវែង ៤០ ទៅ ៤២ ស.ម. មានទម្ងន់ពី ៦១ ទៅ ៨៨ ក្រាម។ វាមានស្លាបបើកធំ និងកន្ទុយប្រវែងមធ្យម។ ការហោះហើររបស់សត្វនេះជាធម្មតាមានគោលដៅច្បាស់លាស់ និងរហ័សដែលមិនមានការបត់បែន។

បច្ចុប្បន្នគម្រោង USAID ព្រៃឡង់បៃតង កំពុងធ្វើការអភិរក្សបក្សីកម្រនេះ និងសត្វផ្សេងទៀតដោយសហការជាមួយប្រជាសហគមន៍និងភាគីពាក់ពន្ធ័ ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែបនៅតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img