30 C
Phnom Penh
Saturday, July 27, 2024

ភ្លេីងឆេះព្រៃទាំងយប់ជើងភ្នំដងរ៉ែកក្បែរវត្តថ្មរមៀលព្រះសង្ឃ និងកងកម្លាំងប្រមាណជិត២០អង្គ.នាក់ ពន្លត់រយៈជិត៥ម៉ោងទើបគ្រប់គ្រងស្ថានភាព

បន្ទាយមានជ័យ៖ ភ្លើងឆេះព្រៃទាំងយប់ជើងភ្នំដងរ៉ែកក្បែរវត្តថ្មរមៀលព្រះសង្ឃ និងកងកម្លាំងប្រមាណជិត២០អង្គ.នាក់ ពន្លត់រយៈជិត៥ម៉ោងទើបគ្រប់គ្រងស្ថានភាពបាននៅយប់ថ្ងៃទី២៣ ឈានចូលថ្ងៃ២៤ ខែមករា ឆ្នាំ២០២៣ ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរៈការពារនគរបាលព្រំដេនគោកលេខ៨០៧បានប្រាប់ថា៖ នេះជាលើកទី២ហើយនៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ ដែលអគ្គិភ័យបានឆាបឆេះព្រៃជើងភ្នំដងរ៉ែកក្បែរវត្តគីរីរុក្ខរាមថ្មរមៀល ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅ ភូមិថ្មរមៀល មានការភ័យព្រួយនៅពេលដែលអគ្គិភ័យមានឆាបឆេះព្រៃជើងភ្នំក្បែផ្ទះរបស់ពួកគាត់ និងវត្តថ្មរមៀលដែលមានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ និងកម្លាំងយោធារួមជាមួយប្រជាពលរដ្ឋនិងព្រះសង្ឃបានជួយពន្លតដោយប្រើប្រាស់មេឃឈើវាយពន្លត់។

លោកបានបញ្ជាក់ថា៖ កាលលើកទី១នៅចុងឆ្នាំ២០២២ មានអគ្គិភ័យបានឆាបឆេះព្រៃជើងភ្នំដងរ៉ែកក្បែវត្តថ្មរមៀលបណ្តាលព្រះសង្ឃ និងប្រជាពលរដ្ឋរួមជាមួយកម្លាំងនគរបាលនិងយោធាប្រមាណជិត៣០នាក់បានជួយពន្លត់រយៈពេលជិត៤ម៉ោងទើបគ្រប់គ្រងស្ថានភាពបានដោយប្រើមែកឈើវាយ និងផ្នែកខាងលើ និងខាងក្រោយរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់។

លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ថា៖ លើកទី២ ដើមឆ្នាំ២០២៣នេះត្រូវបានអគ្គិភ័យបានឆាបឆេះព្រៃជើងភ្នំដងរ៉ែកក្រោយវត្តថ្មរមៀលស្ថិតភូមិថ្មរមៀលកន្លែងចាស់ដែលឆាបឆេះនៅម៉ោង៧ ដល់១២ យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ទើបគ្រប់គ្រងស្ថានភាពភ្លើងបានមានកម្លាំងនគរបាល និងយោធាប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណជិត៣០នាក់ និងរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកថ្មពួក បានជួយអន្តរាគមន៍ទើបមិនរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋ និងវត្តនៅក្បែងជើងភ្នំដងរ៉ែក ហើយករណីភ្លើងឆាបឆេះព្រៃជើងភ្នំដងរ៉ែកនេះជាការសន្និដ្ឋានដំបូងរបស់សមត្តកិច្ចអាចបណ្តាលមកពីអ្នករកសត្វ និងយកឃ្មុំរឺក្រុមលួចជីកគល់ឈើលក់ដុតព្រៃទើបរាលបណ្តាលឆាបឆេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកមានវិធានការតាមច្បាប់៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img