30 C
Phnom Penh
Saturday, July 27, 2024

ភ្លើងប្រចណ្ឌបុរសជាប្ដីកាប់សម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួនឯងនៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ ដោយសារភ្លើងប្រច័ណ្ឌបុរសជាប្ដីបានកាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចក៏ទៅចងករសម្លាប់ខ្លួន នៅក្នុងផ្ទះបាយ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០២រំលងអធ្រាត ឈានចូលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីអូន អាយុ៣២ឆ្នាំ ប្ដីឈ្មោះ លី សារិន អាយុ៣៤ឆ្នាំ មានមុខរបររកស៊ីកាប់គោលក់ ពួកគេមានកូនចំនួន២នាក់ និងមានទីលំនៅភូមិឃុំកន្លែងកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី០៤ ខែតុលា  ប្ដីប្រពន្ធទាំងពីរនាក់បានទាស់គ្នាជាខ្លាំងជាខ្លាំងម្ដងហើយ ក្រោយមកក៏មានការសម្របសម្រួលពីបងប្អូនក៏ស្ងប់ទៅវិញ ហើយក៏នាំគ្នាចូលដេករៀងៗខ្លួន ។ ស្រាប់តែវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី០៥ ខែតុលា បុរសជាប្ដីបាន  យកកាំបិតកាប់ប្រពន្ធចំកញ្ចឹងក ចំស្មា និងកន្លែងផ្សេងទៀត បណ្ដាលឱ្យស្លាប់ក្នុងក្លឹបឈាម  បន្ទាប់មកបុរសជាប្ដី បានទៅផ្ទះបាយចង កសម្លាប់ខ្លួនតែម្ដង។ នៅក្នុងហេតុការណ៍នោះ កូនប្រុសអាយុ៩ឆ្នាំ ឃើញឃើញសកម្មភាពដ៏ឃោរឃៅនេះក៏រត់ទៅប្រាប់ជីតាហើយក៏មានការភ្ញាក់ផ្អើលឡើង។

ប្រភពពីប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថា គ្រួសារពីរនាក់ប្ដីប្រពន្ធតែងទាស់គ្នាជារឿយៗដោយសារប្ដីប្រចាំប្រពន្ធ។

នៅព្រឹកថ្ងៃទី០៥ ខែតុលានេះ ដែរសមត្ថកិច្ចនគរបាលបច្ចេកទេសបានទៅធ្វើកោសលវិច្ច័យ និងប្រគល់សព ទាំងពីរនាក់ប្ដីប្រពន្ធ ទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img