30 C
Phnom Penh
Saturday, July 27, 2024

ភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ាបង្កការបំផ្លិចបំផ្លាញបន្ថែមទៀតនិងជំរុញឲ្យមានការជម្លៀសនៅទូទាំងរដ្ឋ

ស្តាប់អត្ថបទជាសម្លេង

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃ អៃរ៉ូឡា (Airola) បានបំផ្លាញព្រៃយ៉ាងហោចណាស់៤០០ហិកតា និងជំរុញឲ្យមានការជម្លៀសពលរដ្ឋដែលរស់នៅក្បែរបឹង វ៉ាឡេស៊ីតូ (Vallecito) ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។

រូបភាពពីលើអាកាសបានបង្ហាញឲ្យឃើញផ្សែងខ្មៅយ៉ាងក្រាស់ ខណៈដែលយន្តហោះបានបើកទម្លាក់ម្សៅដើម្បីពន្លត់ភ្លើងនៅក្នុងតំបន់ព្រៃស្តុកនោះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ភ្លើងឆេះព្រៃមួយកន្លែងទៀតនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានបំផ្លាញព្រៃជាង២០០ហិកតានិងផ្ទះជាច្រើនខ្នងផងដែរ ខណៈដែលវាបានចាប់ផ្តើមឆេះកាលពីរសៀលថ្ងៃពុធ។

យោងតាមសេចក្តីរាយការណ៍របស់នាយកដ្ឋានការពារព្រៃឈើនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ភ្លើងឆេះព្រៃមួយទៀតដែលកំពុងរីករាលដាលយ៉ាងលឿននៅបឹង សៅ ឡេក តាហូ (South Lake Tahoe) នោះបានបំផ្លាញព្រៃលើផ្ទៃដីជាង៥៥,០០០ហិកតា ហើយទើបតែគ្រប់គ្រងបានប្រមាណ១២%៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img