ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី០៦ ខែសីហា បានឱ្យដឹងថា ក្នុងឆ្នាំនេះកន្លងមកមន្ត្រីឧទ្យានុរក្សរបស់យើងបានរឹបអូសបានរណារយន្តជាង៨០០គ្រឿង។
រណារយន្តទាំងនេះគឺអ្នកកាប់ឈើប៉ុនប៉ងយកមកបំផ្លិចបំផ្លាញព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវាញ ដែលជាព្រៃរងទឹកភ្លៀងចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ តែវាមិនទាន់មានរងផងប៉ះពាល់ធ្ងន់នៅឡើយ។ ដែលនេះគ្រាន់តែជាផ្នែកតូចមួយនៃការកាប់បំផ្លាញព្រៃឈើ បើប្រៀបធៀបនឹងឆ្នាំមុនក្រុមមន្ត្រីឧទ្យានុរក្សបានរឹបអូសបានជាង ១០០០គ្រឿង។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអំពាវនាវឱ្យអ្នកដែលប្រព្រឹត្តទាំងឡាយបញ្ឈប់សកម្មភាពនេះ ហើយចូលរួមការពារ និងអភិរក្សធនធានព្រៃឈើដែលនៅសល់ ដើម្បីផលប្រយោជន៍រួមយូរអង្វែងទាំងអស់គ្នា។ ជាពិសេសការរក្សាដើមឈើឱ្យឈរបានគឺស្មើនឹងយើងទទួលបានប្រាក់មកអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិ តាមរយៈលក់ថាមពលកាបូនទៅឱ្យក្រុមហ៊ុនអន្តរជាតិនានា៕
អត្ថបទ និងរូបភាព Puthi News