30 C
Phnom Penh
Saturday, July 27, 2024

ភ្នំពេញ៖ លោក ម៉ៅ ហាជី និងអ្នកនិពន្ធ លោក ផុន ផានិត បានចេញវីដេអូសូមទោសជាសាធារណៈ បន្ទាប់ពីបានបង្ហោះបទចម្រៀង «Team ទឹកត្នោតជូរ» ដោយយកទំនុកភ្លេងដែលជារាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មកច្រៀងខុសទម្រង់ដើម និងមានខ្លឹមសារមិនសមរម្យ។

នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោក ម៉ៅ ហាជី បានរៀបរាប់នៅក្នុងវីដេអូសុំទោសជាសាធារណៈរបស់លោកថា នេះជាកំហុសអចេតនា និងសូមការអធ្យាស្រ័យ ដោយលោកពុំបានដឹងថាបទភ្លេងនេះជាបទភ្លេងរបស់សម្តេចព្រះមហាសង្ឃរាជ ជួន ណាត ព្រះរាជនិពន្ធ។

លោកថា៖ «បទនេះ (ដែនដីខ្មែរ) យើងធ្លាប់ច្រៀងហើយកាលពីនៅក្មេង តាមសាលាបឋមសិក្សា គ្រូតែងតែបង្រៀនយើង ដល់ពេលធំទៅខានច្រៀងបទនឹងយូរយើងក៏ចង់ភ្លេច Melody ដល់ពេលធ្វើទៅក៏ចូល Melody សម្តេចសង្ឃរាជ គឺអត់ដឹងទេថាចូលបទនឹង […] វាជាកំហុសដោយអចេតនា សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអធ្យាស្រ័យដល់ខ្ញុំទាំងពីរ»។

គួរដឹងដែរថា បទថ្មីរបស់លោក ម៉ៅ ហាជី ដែលមានចំណងជើង «Team ទឹកត្នោតជូរ» នេះ លោកបានលុបចេញរួចហើយ ខណៈដែលលោកបានបង្ហោះកាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ ហើយត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ដោយសារមានការច្នៃពីបទភ្លេងជាតិ «ដែនដីខ្មែរ» មកជាបទដែលមានខ្លឹមសារពាក់ព័ន្ធនឹងការផឹកគ្រឿងស្រវឹងទៅវិញ៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img