30 C
Phnom Penh
Monday, November 11, 2024

ភ្ញៀវទេសចរជិត ២ម៉ឺននាក់ បានបន្តទៅសម្រាកកម្សាន្តក្នុងខេត្តកំពត នៅក្រោយថ្ងៃភ្ជុំបិណ្ឌ

ស្តាប់អត្ថបទជាសំឡេង

កំពត៖ ខេត្តកំពតនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់កភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការទៅសម្រាកកម្សាន្ត។ ជាក់ស្តែងកាលពីសប្តាហ៍កន្លងទៅ ពោលគឺនៅក្រោយថ្ងៃភ្ជុំបិណ្ឌ ខេត្តកំពតនៅតែទទួលបានភ្ញៀវទេសចរទៅសម្រាកកម្សាន្តជិត២ម៉ឺននាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា កាលពីសប្តាហ៍កន្លងទៅ គិតចាប់ពីថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលបានទៅសម្រាកកម្សាន្តក្នុងខេត្តកំពត មានចំនួន១៨.៤៣៧នាក់ ក្នុងនោះភ្ញៀវទេសចរក្នុងស្រុកមានចំនួន១៨.៣៣៥នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន១០២នាក់។

លោកប្រធានមន្ទីរ បានបន្ថែមថា ចំពោះស្ថានភាពទូទៅតាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានាបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ចំពោះការអនុវត្តវិធានសុវត្តិភាព ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល តាមមន្ត្រីដែលចុះទៅត្រួតពិនិត្យផ្ទាល់សង្កេតឃើញថា ទាំងប្រតិបត្តករទេសចរណ៍ និងភ្ញៀវទេសចរ អនុវត្តបានយ៉ាងត្រឹមត្រូវ ពិសេសវិធានសុវត្តិភាព ៣កុំ ៣ការពារ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img