30 C
Phnom Penh
Saturday, July 27, 2024

ភាពតានតឹងតៃវ៉ាន់ និងចិនបានកើនឡើងមួយសប្តាហ៍ មុនពេលចូលកាន់តំណែងប្រធានាធិបតី

តៃវ៉ាន់ បានរាយការណ៍ថា កងកម្លាំងចិនកំពុងអនុវត្តល្បាត ត្រៀមប្រយុទ្ធមួយផ្សេងទៀត នៅជិតកោះនេះកាលពីថ្ងៃទី14 ខែឧសភា រួមទាំងការបញ្ជូនយន្តហោះឆ្លងកាត់ខ្សែបន្ទាត់ Median ដ៏រសើបរបស់តៃវ៉ាន់ ខណៈ ភាពតានតឹងកើនឡើងមួយសប្តាហ៍ មុនពេលប្រធានាធិបតីតៃវ៉ាន់ថ្មី ចូលកាន់តំណែង។ ទី ក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ជាជំហរដែលរដ្ឋាភិបាលក្រុងតៃប៉ិ ដិសេធ។ប្រធានាធិបតីជាប់ឆ្នោតរបស់តៃវ៉ាន់ លោក Lai Ching-te នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ បន្ទាប់ពីឈ្នះការបោះឆ្នោតក្នុងខែមករា។ ទីក្រុងប៉េកាំងបានចាត់ទុកលោក Lai ថា ជា “អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់” ហើយបានបដិសេធការផ្តល់ជូនម្តងហើយម្តងទៀតសម្រាប់ការចរចា។ ថ្លែង
ទៅកាន់កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យនៅទីក្រុង Copenhagen កាលពីថ្ងៃអង្គារលោក Lai បាននិយាយថា លោកនឹងធ្វើការដើម្បីការពារស្ថានភាពបច្ចុប្បន្ននៅទូទាំងច្រកសមុទ្រ។ ខ្ញុំនឹងមិនបដិសេធការសន្ទនាជាមួយប្រទេសចិន លើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរដោយគ្មានលក្ខខណ្ឌជាមុន។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ចាប់ពីម៉ោង ៥ល្ងាច ខ្លួនបានប្រទះឃើញយន្តហោះយោធាចិន ២៣ គ្រឿង រួមទាំងយន្តហោះចម្បាំងទំនើប Su-30 ដែលកំពុងអនុវត្ត”ល្បាតត្រៀមប្រយុទ្ធ” រួមជាមួយនាវាចម្បាំង។យន្តហោះចិនសរុប 15គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់ Median នៃច្រកសមុទ្រ ឬ តំបន់ក្បែរនោះ ហើយបានហោះចូលទៅក្នុងដែនអាកាសឆ្ពោះទៅភាគខាងជើង កណ្តាល និងភាគនិរតីនៃកោះតៃវ៉ាន់។ ខ្សែបន្ទាត់ Median
ពីមុនធ្លាប់ធ្វើជាព្រំដែនមិនផ្លូវការ រវាងភាគីទាំងពីរ ប៉ុន្តែយន្តហោះយោធាចិនឥឡូវនេះឆ្លងកាត់វាជាប្រចាំ។ ប្រទេសចិនបាននិយាយថា ខ្លួនមិនទទួលស្គាល់អត្ថិភាពរបស់ខ្សែបន្ទាត់នេះទេ។ នេះជាលើកទីបីក្នុងរយៈពេលមួយខែ ដែលតៃវ៉ាន់បានរាយការណ៍អំពី “ការល្បាតត្រៀមប្រយុទ្ធ” របស់ចិន។ ដោយឡែកកាលពីថ្ងៃអង្គារ ឆ្នាំឆ្នេរសមុទ្រតៃវ៉ាន់បានរាយការណ៍ថា ឆ្នាំឆ្នេរសមុទ្រចិនបានធ្វើការល្បាតមួយផ្សេងទៀត នៅក្នុងដែនទឹកនៅជិតប្រជុំកោះ Kinmen ដែលគ្រប់គ្រងដោយតៃវ៉ាន់ស្ថិតនៅជាប់ទីក្រុង Xiamen និង Quanzhou
របស់ចិន។ តៃវ៉ាន់បានបញ្ជូននាវាល្បាត ៦គ្រឿង ទៅព្រមាននាវាចិនទាំង ៥គ្រឿងនោះ។ឆ្មាំសមុទ្ររបស់តៃវ៉ាន់បាននិយាយថា នេះជាលើកទី៥ ហើយនៅក្នុងខែនេះ ដែលប្រទេស
ចិនបានបំពេញបេសកកម្មបែបនេះនៅជុំវិញទីក្រុង Kinmen ។ ឆ្នាំឆ្នេរសមុទ្របាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសចិនគួរតែទប់ខ្លួននិងបញ្ឈប់សកម្មភាព “មិនសមហេតុផល” បែបនេះ។ឆ្មាំសមុទ្រនឹងរក្សាគោលការណ៍មិនបង្កហេតុនិងមិនបង្ហាញភាពទន់ខ្សោយ បន្តពង្រឹងជំហរអនុវត្តច្បាប់របស់ខ្លួន និងរារាំងសកម្មភាពរបស់ចិនដីគោក ដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនាវាចរណ៍។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានពណ៌នាការល្បាតឆ្នាំឆ្នេរសមុទ្ររបស់ពួកគេ នៅជុំវិញKinmen ថា ជា “ការត្រួតពិនិត្យការអនុវត្តច្បាប់ធម្មតា” ដើម្បីជួយការពារអ្នកនេសាទ។តៃវ៉ាន់បានហៅថាការល្បាតជាយុទ្ធសាស្ត្រថាជាការបំភិតបំភ័យ។ ការល្បាតបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ បន្ទាប់ពីមានជម្លោះអំពីការស្លាប់ជនជាតិចិន ពីរនាក់ ដែលបានព្យាយាមរត់គេចពីឆ្នាំឆ្នេរសមុទ្រតៃវ៉ាន់ នៅពេលចូលទៅដែនទឹក Kinmen ដែលហាមឃាត់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img