30 C
Phnom Penh
Saturday, July 27, 2024

ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ

ព្រឹកថ្ងៃទី២៦ខែឧសភាព្រះរាជពិធីបុណ្យច្រត់ព្រះ នង្គ័លត្រូវបានប្រារព្ធធ្វើនៅខេត្តកំពង់ស្ពឺក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ម្តេចព្រះបរមនាថ នរោត្តម នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ យាងនឹងអញ្ជើញដង្ហែព្រះអង្គស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី យួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ រាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជារាស្ត្រយ៉ាងច្រើនកុះករនៅទីព្រះស្រែក្នុងបរិវេណនៃមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមនខេត្តកំពង់ស្ពឺ។ ក្រោយពិធីច្រត់ព្រះនង្គ័លត្រូវបានបញ្ចប់ គោឧសភរាជី ក៏ត្រូវបានលែងឱ្យបរិភោគចំណីចំនួន ៧មុខដែលបានរៀបចំជាស្រេចមាន ស្រូវ ពោត ល្ង សណ្តែក ស្រា ទឹក និងស្មៅ។ ជាក់ស្តែងគោឧសភរាជ បានបរិភោគតែ៣មុខគួរកក៍សម្គាល់មាន ស្រូវ ៩៥% ពោត ៩៥% និងសណ្តែក ៨៥% ដែលតាមប្រផ្នូលបានបង្ហាញថា ការបង្កបង្កើនស្រូវ ពោត និងសណ្តែក ឆ្នាំនេះ ឆ្នាំរោង ឆ្នាំ២០២៤ គឺទទួលបានផលល្អប្រសើរ ទិន្នផលខ្ពស់រហូតដល់ទៅ៩៥%។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img