30 C
Phnom Penh
Saturday, July 27, 2024

ព្រឹកនេះ! ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កំពុងជួបពិភាក្សាការងារ ជាមួយលោក វ៉ាង យី នៅសណ្ឋាគារឡឺរ៉ូយ៉ាល់

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ កំពុងទទួលជួបពិភាក្សាការងារជាមួយនឹងលោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ 

ក្រោយជំនួបលោកឧបនាយករដ្ឋមន្ត្រី និងលោកទីប្រឹក្សារដ្ឋចិន ក៏នឹងអញ្ជើញទទួលទានអាហារពេលព្រឹករួមគ្នាផងដែរ។ 

កម្មវិធីទទួលអាហារពេលព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស, លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក វង្ស៊ី វិស្សុត រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ព្រមទាំងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និងមន្ត្រីថ្នាក់ដឹកនាំចិនមួយចំនួនទៀត៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img