សៀមរាប៖ អ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង៣៣ម៉ឺននាក់បានចូលមកកម្សាន្តនៅខេត្តសៀមរាប កំឡុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២ចូលឆ្នាំ២០២៣។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរ ខេត្ដសៀមរាប បានឱ្យដឹងថា អ្នកទេសចរជាតិ និងអន្ដរជាតិ បានដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបឆ្លងនាឆ្នាំ២០២២ មានចំនួនប្រមាណ៣៣ម៉ឺន៧ពាន់៧៦៩នាក់ ដែលក្នុងនោះអ្នកទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ៣៣០០០០នាក់ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ គោលដៅដែលបានទៅទស្សនានោះ រួមមាន រមណីយដ្ឋានអង្គរមានចំនួនប្រមាណ២២០,០០០នាក់។ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលេនមានចំនួប្រមាណ ៦៥០០នាក់។ តំបន់ទន្លេសាបមានចំនួនប្រមាណ៣០០០នាក់។ សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ១០០៥០០នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន៧៧៦៩ នាក់ ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News