26 C
Phnom Penh
Saturday, July 27, 2024

ពូទីន ចង់បានរបស់ ៣ ពីលោក ស៊ី ក្នុងជំនួបចិន-រុស្សីសប្តាហ៍នេះ

ជំនួបរវាងលោក វ៉ាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង នឹងចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ ដែលនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការពង្រឹងចំណងមិត្តភាពទ្វេភាគីឲ្យកាន់តែល្អូកល្អឺនថែមទៀត។ បើតាមការវិភាគរបស់អ្នកជំនាញអាមេរិក បានឲ្យដឹងថា នៅក្នុងជំនួបនេះ រដ្ឋាភិបាលក្រុងម៉ូស្គូ មានបំណងចង់បានរឿង៣យ៉ាងពីរដ្ឋាភិបាលក្រុងប៉េកាំង។ លោក៏ Max Hess មកពីវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយការបរទេសអាមេរិក បានលើកឡើងថា របស់៣យ៉ាងដែលលោក ពូទីន ចង់បានពីចិន មានដូចជា ទី ១គឺកិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័នធម្មជាតិប្រវែង ២ ៨០០ម៉ែត្រ ភ្ជាប់ពីរុស្ស៊ីទៅចិន, ទី២គឺការគាំទ្របន្ថែមទៀតសម្រាប់សង្គ្រាមកំពុងកើតមាននៅអ៊ុយក្រែន និងទី៣គឺការបោះជំហានចូលក្នុងទីផ្សារហិរញ្ញវត្ថុប្រទេសចិនដោយប្រើប្រាស់រូបិយបណ្ណយ័ន។ លោក Max Hess បន្តថា “យើងពិតជាមើលឃើញដំណើរការតិចតួចគួរឲ្យកត់សម្គាល់លើរឿងទាំងអស់នោះ។ ដូច្នោះហើយទើប ពូទីន ទៅប្រទេសចិន ដើម្បីចង់ដឹងថា គាត់អាចទទួលបានអ្វីខ្លះ”។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img