31 C
Phnom Penh
Saturday, July 27, 2024

ពិធីបើក និងសម្ពោធជាផ្លូវការកម្មវិធីពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសម្ពោធជាផ្លូវការនូវកម្មវិធីពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងវត្តមាន ឯកឧត្តម William Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពី សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា សមាគមន៍ធុរកិច្ចជាតិ និងអន្តរជាតិ តំណាងពីស្ថាប័នឯកជន និងក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិជាច្រើន។

ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានរៀបចំឡើងក្នុងគោលបំណងជម្រុញសក្តានុពលវិស័យឧស្សាហកម្មពាណិជ្ជកម្មឱ្យរីកលូតលាស់ទៅមុខជាបន្តបន្ទាប់ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធនានា។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា៖ «ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម មិនមែនត្រឹមតែជាការដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីទំនាក់ទំនងអាជីវកម្ម និងភាពជាដៃគូមិនអាចខ្វះបានរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មសកល»។ បន្ថែមពីលើនេះ លោកក៏បានរៀបរាប់ផងដែរថា ព្រឹត្តិការណ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បីធ្វើការផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតភាពជាដៃគូថ្មីដោយផ្ទាល់ជាមួយនឹងអតិថិជន អ្នកផ្គត់ផ្គង់ អ្នកវិនិយោគ និង អាជីវកម្មផ្សេងៗទៀត។

នៅក្នុងពិព័រណ៍ធុរកិច្ចនេះទៀតសោត មានការគាំទ្រ និងចូលរួមពីក្រុមហ៊ុនដែលជាដៃគូសហការ ដូចជា ក្រុមហ៊ុន ស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក ក្រុមហ៊ុន BSP Finance Cambodia ក្រុមហ៊ុន Comin Khmereធនាគារ ប៊ី អាយ ស៊ី ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ក្រុមហ៊ុន Auto Hub Cambodia ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ក្រុមហ៊ុន មីឆែលីន (Michelin) ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell និង ធនាគារ ប្រ៊ីដ ។ល។ ហើយក៏មានការតាំងបង្ហាញផលិតផលជាច្រើន ដូចជា យានយន្ត គ្រឿងចក្រធុនធ្ងន់ គ្រឿងយន្តកសិកម្ម ឧបករណ៍សម្អាត ឧបករណ៍ធ្វើតេស្តទឹកភ្លើង សេវាកម្មជួសជុល សេវាកម្មជួល និងបង់រំលស់ ធនាគារ ធានារ៉ាប់រង ឧស្សាហកម្មម្ហូបអាហារ សណ្ឋាគារ ទូរគមនាគមន៍ ដឹកជញ្ជូន ឧស្សាហកម្មប្រេងម៉ាស៊ីន គ្រឿងបន្លាស់ និងគ្រឿងបរិក្ខាររថយន្ត និងផលិតផលផ្សេងៗជាច្រើនទៀត។ កម្មវិធីពិព័រណ៍នេះរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៨យប់ ដែលមានទីតាំងស្ថិតនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ C-D-E-F-G។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣២ ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩២ ហើយក៏បានផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាងប្រមាណ ៤០០០ នាក់។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើន ដូចជា រថយន្ត Ford ដែលជារថយន្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារឧស្សាហកម្មយានយន្តរយៈពេល ៥ ឆ្នាំជាប់ៗគ្នា រថយន្ត Land Rover រថយន្ត ChangAn កង់បីព្យាចូ (Piaggio) គ្រឿងចក្រធុនធ្ងន់ម៉ាកJCB គ្រឿងយន្តកសិកម្មចនឌារ ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត សេវាកម្មជួល AVIS BUDGET ហើយនិងផលិតផលជាច្រើនទៀតផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានរោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នបានដំឡើងរថយន្តចំនួន ៤០០០ គ្រឿងរួចមកហើយ។ ទាំងអស់នេះសបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់យកវិស័យយានយន្តជាវិស័យអាទិភាពក្នុងការទាក់ទងវិនិយោគ។ ក្រុមហ៊ុនជានិច្ចកាលបានចូលរូមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមជាច្រើន ដូចជា សាងសង់ និងជួសជុលសាលារៀនរដ្ឋ បណ្ណាល័យ សាងសង់បន្ទប់ទឹក សាលាពហុបច្ចេកទេសនានា បរិច្ចាគរថយន្តសង្គ្រោះបន្ទាន់ រថយន្តសម្រាប់ដឹកវ៉ាក់សាំង និងបរិកា្ខរការពារ និងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានស្អាតតាមរយៈការដាំដើមឈើ និងបរិច្ចាគធុងសម្រាម៕

Official Opening Ceremony of RMA Cambodia’s First Business Partners Expo 2024

Phnom Penh, April 9th, 2024 – RMA Cambodia Plc. inaugurated its first RMA Cambodia Plc. and Business Partners Expo 2024 on the morning of April 8th at the Premier Centre Sen Sok. The event was presided over by Her Excellency Cham Nimul, Minister of Commerce, His Excellency William Patrick Murphy, Ambassador of the United States to the Kingdom of Cambodia, Cambodia Chamber of Commerce (CCC), American Chamber of Commerce in Cambodia (AmCham), European Chamber of Commerce in Cambodia (EuroCham), representatives from national and international business associations, and delegates from various private and international companies.

Aligned with the enduring vision of fostering sustained growth within the business sectors, the RMA Cambodia’s Business Partners Expo echoes the Royal Government of Cambodia’s (RGC) commitment to economic development, bolstered by support from relevant ministries.

Mr. Ngorn Saing, CEO of RMA Cambodia,stated, “The RMA Cambodia Plc. and Business Partners Expo serves not only as a showcase of the company’s products but also as a testament to the essential business relationships and partnerships forged by RMA Cambodia on a global scale.” He also underscored the event’s pivotal role in fostering opportunities for traders, investors, and business professionals to establish direct connections and cultivate new partnerships with customers, suppliers, investors, and fellow enterprises.

Main sponsors of the event include CB General Insurance Plc., BSP Finance Cambodia, Comin Khmere, B.I.C Bank, KB Daehan Specialized Bank Plc, Auto Hub Cambodia, Ly Hour Leasing Plc., Michelin, Shell, and Bridge Bank, etc.​​ The expo serves as a comprehensive platform showcasing a diverse array of products from RMA Cambodia and its partners across multiple industries. From vehicles and machinery to agricultural equipment, cleaning equipment, and financial solutions, the Expo encompasses sectors vital to Cambodia’s advancement. The Expo spans three days, from April 8th to April 10th, 2024, operating from 9 AM to 8 PM at the Premium Centre Sen Sok, Building C-D-E-F-G.

RMA Cambodia has been a cornerstone of the Kingdom of Cambodia’s automotive landscape for 32 years, since its establishment in 1992 and provided employment opportunities to more than 4,000 Cambodians. As the exclusive distributor of renowned brands such as Ford, the leading car brand in the automotive industry for five consecutive years, Land Rover, ChangAn, Piaggio, JCB heavy machinery, and John Deere agricultural machinery, the company has played a pivotal role in shaping the industry. Notably, RMA Cambodia operates a Ford assembly plant in Pursat, where it has proudly assembled 4,000 vehicles to date. These accomplishments underscore the company’s significant contribution to the development of the automotive sector in Cambodia, aligning seamlessly with the Pentagon Strategy Phase 1 and the RGC’s Cambodia Automotive and Electronics Sectors Development Roadmap. Recognized as a priority area for investment and communication, the automotive sector thrives under RMA Cambodia’s steadfast commitment to excellence and innovation.

The company has consistently been involved in numerous corporate social responsibility (CSR) initiatives, including constructing and refurbishing public schools, libraries, and bathrooms, supporting polytechnic institutions, donating ambulances and providing vehicles for transporting vaccines and other essential medical supplies. Furthermore, the company actively participates in environmental conservation by planting seedlings and providing waste, thus contributing to maintaining a clean environment.

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img