30 C
Phnom Penh
Saturday, July 27, 2024

ពាក់ព័ន្ធនិងការដឹកជញ្ជូនគ្រឿងញៀនចេញពីកម្ពជាជាង២គីឡូក្រាមត្រូវសម្ថកិច្ចចាប់បានជនជាតិ វៀតណាមម្នាក់ និងខ្មែរម្នាក់

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង សហការជាមួយកម្លាំងសមត្ថកិច្ច នគរបាលក្រុងបាវិត បានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះជនជាតិវៀតណាមម្នាក់ និងខ្មែរម្នាក់ ខណៈដែលពួកគេកំពុងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់នគរបាលប្រឆាំងគ្រឿងញៀន ដែលទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

ជនសង្ស័យទាំង២នាក់ ឈ្មោះ ឡេ វ៉ាន់ថ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជនជាតិវៀតណាម មុខរបរជាងឈើ និងឈ្មោះ ប៉ូ ប្រុសម៉ៅ អាយុ ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ។ អ្នកទាំងពីរ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងដកហូកបាន គ្រឿងញៀនចំនួន ២១កញ្ចប់(ធំ) មានទម្ងន់ ២០,៥៧០.៧២ក្រាម, អាវុធខ្លីម៉ាកK54 ចំនួន១ដើម, បង់គ្រាប់ចំនួន១ និងគ្រាប់ចំនួន ៨គ្រាប់, ទូរស័ព្ទដៃចំនួន ២គ្រឿង និងម៉ូតូម៉ាកក្លីកចំនួន ១គ្រឿង។

បច្ចុប្បន្ននេះ ពួកគេទាំង២ និងវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួន និងរក្សាទុក ជាណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការស៊ើបអង្កេត និងចាត់ការតាមនីតិវីធីច្បាប់៕
អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img