30 C
Phnom Penh
Saturday, July 27, 2024

ពលរដ្ឋ៦នាក់ ជាប់នឹងដើមឈើ​នៅរមណីយដ្ឋាន​ទឹកធ្លាក់ថ្មក្រាល

ជំនន់ទឹកភ្លៀងនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាលឃុំជៀប ស្រុកទឹកផុស នៅរសៀលនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានធ្វើឱ្យប្រជាពលរដ្ឋក្មេងចាស់ស្រី ប្រុសចំនួន៦នាក់ ជាប់នៅកណ្ដាលកោះក្នុងជ្រោះប្រហែង១ម៉ោង ខ ណៈពួកគាត់កំពុងមុជទឹកលេងកណ្តាលកោះក្នុងជ្រោះពេលមេឃធ្លាក់ភ្លៀងខ្លាំងក៏ត្រូវទឹកធ្លាក់ពីលើភ្នំយ៉ាងគំហុកជាប់ពួកគាត់នៅកណ្ដាលជ្រោះ តែសំណាងដែលមានដើមឈើតោង។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី១៨ ខែកក្កដា នេះបានឲ្យដឹងថា ពិតជាមានហេតុការណ៍ដូចខាងលើបានកើតឡើងពិតមែន ដោយមានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន៦នាក់ បានជាប់គាំងកណ្ដាលកោះក្នុងជ្រោះ ប្រហែល១ ម៉ោងទើបមានការអន្តរាគមន៍ជួយសង្គ្រោះ ពីគណៈកម្មការសហគមន៍ទឹកធ្លាក់ថ្មក្រាល និងប្រជាពលរដ្ឋជួយយកជនរងគ្រោះទាំងអស់ចេញបាន។

ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ឱ្យដឹងទៀតថា ការពិតមុនហេតុការណ៍នេះ ពេលមានភ្លៀងធ្លាក់ខ្លាំង គណៈកម្មា​ធិការរមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលបានប្រកាសតាមមេក្រូ ក៏ដូចជាដើរប្រាប់ផ្ទាល់មាត់ ឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅលេងទឹកក្នុងជ្រោះឱ្យប្រុងប្រយ័ត្នទឹកហូរធ្លាក់ខ្លាំងពីលើភ្នំអាចនឹងកួចយកមនុស្សនាំឱ្យមានគ្រោះថ្នាក់។

ប៉ុន្តែបងប្អូនទាំងនោះនៅតែចចេះ រហូតកើតមានហេតុការណ៍ខាងលើនេះតែម្ដង។ បើភ្លៀងធ្លាក់កាន់តែខ្លាំង និងយូរម៉ោងនោះ ជំនន់ទឹកតាមជ្រោះនេះ ក៏មានរយៈពេលយូរមានកម្ពស់ខ្ពស់ និងហូរខ្លាំងផងដែរ ដែលអាចនឹងបង្កមានគ្រោះថ្នាក់ដល់អាយុជីវិតបើសិនជាខ្វះការប្រុងប្រយ័ត្ន។

មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តនៅតំបន់ទឹកជ្រោះធ្លាក់ទាំង២​កន្លែងខាងលើនេះ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងសូមស្តាប់ការណែនាំរបស់គណៈកម្មការសហគមន៍ ទើបយើងអាចជៀសផុតពីគ្រោះថ្នាក់ខាងលើនេះបាន៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img