30 C
Phnom Penh
Saturday, July 27, 2024

ពលរដ្ឋជាង២៣ម៉ឺននាក់នៅខេត្តកំពត ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

កំពត៖ ពលរដ្ឋក្នុងខេត្តកំពត ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួនសរុប ២៣០.៨៧៩នាក់ ក្នុងចំណោមប្រជាជនគោលដៅសរុប ៤៩០.៥៩៥នាក់ ដែលស្មើនឹង ៤៧ភាគរយហើយ។ ចំពោះពលរដ្ឋមិនទាន់បានចាក់មានចំនួន ២៦១.៤៦៣នាក់ ចំណែកពលរដ្ឋដែលបានចាក់ដូសទី៣(ដូសជំរុញ) មានចំនួន ៥.២៤៤នាក់។ នេះបើយោតតាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៃយុទ្ធនាការចាក់វ៉ាក់សាំង ចាប់ពី១៨ ឆ្នាំឡើង គិតចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តកំពត លោក ជាវ តាយ បានចាត់ទុកការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ជាការងារសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលតែងតែបានខិតខំយកចិត្តទុកដាក់ និងខិតខំស្វែងរកវ៉ាក់សាំង ដើម្បីយកមកចាក់ និងជំរុញការចាក់ឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងជនបរទេស ដែលរស់នៅរយៈពេលវែងនៅកម្ពុជាឱ្យបានគ្រប់ៗគ្នាដោយមិនរើសអើង។ 

ទន្ទឹមនឹងនេះ លោក ជាវ តាយ ក៏បានណែនាំដល់អាជ្ញាធរ ក្រុង ស្រុក និងមន្ទីរជំនាញ ត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ លើកទឹកចិត្តប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យរួសរាន់ទៅចាក់នៅតាមទីតាំងដែលបាន និងកំពុងបើកដំណើរការផ្តល់ការចាក់វ៉ាកសាំង៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img