30 C
Phnom Penh
Saturday, July 27, 2024

ពលករមកពីប្រទេសថៃចំនួន៤៤នាក់ ស្កែនកាតចាក់វ៉ាក់សាំងមិនមានទិន្នន័យ ត្រូវបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៅព្រំដែន ខណៈអាជ្ញាធរកំពុងទប់ស្កាត់មេរោគបំប្លែងថ្មីអូមីក្រុង

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ពលករខ្មែរចំនួន៤៤នាក់ ក្នុងចំណោមពលករចំនួន២៣០នាក់ ត្រូវបានអាជ្ញាធរនៅតាមខ្សែបន្ទាត់ព្រំដែននៃខេត្តបាត់ដំបង បញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បន្ទាប់ពីពលករទាំងនោះ មានប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ មិនមានទិន្នន័យត្រឹមត្រូវ ។

នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ថ្ងៃនេះមានពលករចំនួន២៣០នាក់ត្រូវបានខាងភាគីថៃ បញ្ជូនមក តាមច្រកទ្វារតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

លោកបានបន្តទៀតថា បន្ទាប់ពីបានធ្វើការអប់រំណែនាំបន្ថែមអំពីវិធានការការពារការឆ្លងជំងឺកូវី១៩ រួចមក ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានយកសំណាកធ្វើតេសរហ័សលើពលករទាំង២៣០នាក់ ជាលទ្ធផលគឺអវិជ្ជមានកូវីដ១៩ ទាំងអស់ តែក្នុងនោះមានពលករចំនួន៤៤នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូនដោយសារតែពលករទាំងនោះ មិនបានចាក់វ៉ាក់សាំងកូវីដ១៩ បានពេញលេញ ហើយខ្លះមានកាតចាក់វ៉ាក់សាំងស្កេនមិនមានទិន្នន័យ ។
ដោយឡែកពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន១៨៦នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ បាន ចំនួន១៨នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ។

សូមបញ្ជាក់ថា ពលករខ្មែរនៅប្រទេសថៃ នៅតែមានសកម្មភាពនាំគ្នាវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ជារៀងរាល់ថ្ងៃ គ្រាន់តែថ្ងៃខ្លះមានចំនួនតិច និងថ្ងៃខ្លះមានចំនួនច្រើនប៉ុណ្ណោះ ។

ទន្ទឹមនឹងនោះអាជ្ញាធរស្រុក និងសមត្ថកិច្ចនៅតាមបណ្តោយព្រំដែននៃខេត្តបាត់ដំបង ក៏បានខិតខំធ្វើការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសការហូរចូលមេរោគបំប្លែងថ្មីអូមីក្រុង ដោយបានធ្វើការរឹតបន្តឹងដល់ការហូរចូលរបស់ពលករមកពីប្រទេសថៃ លើការយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ពីពលករទាំងអស់មិនឱ្យមានការធ្វេសប្រហែសឡើយ ៕
អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img