30 C
Phnom Penh
Saturday, July 27, 2024

ពលករចំណាកស្រុក២៦នាក់ ត្រូវបានសមត្ថកិច្ចចាប់បាន ខណ:ដែលពួកគេព្យាយាមលួចឆ្លងដែនទៅប្រទេសថៃ

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ កម្លាំងយោធាការពារព្រំដែនលេខ៥០៣ធ្វើការទប់ស្កាត់ ពលករចំណាកស្រុកទៅប្រទេសថៃស្ទាក់បានរថយន្តចំនួន០២គ្រឿង និងគោយន្ត០១គ្រឿង ឃាត់អ្នកបើកបររថយន្ត និងគោយន្តបានចំនួន០៣នាក់ ដែលបានដឹកពលករប្រុស ស្រីចំនួន២៦នាក់ បម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសដោយខុសច្បាប់។ 

ការទប់ស្កាត់ពលករដែលលួចទៅឆ្លងដែនដោយខុសច្បាប់នៅវេលាម៉ោង១និង00នាទី ថ្ងៃទី១៦កម្លាំងទីបញ្ជាការកង៥០៣ ដឹកនាំដោយ លោក វរសេនីយ៍ទោ លេ លឿត មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣បាន ទប់ស្កាត់ពលករចំណាកស្រុក ខុសច្បាប់ ចំនួន២លើកនៅចំណុច TA(70351.32628) ផ្លូវបំបែកវិស្វកម្ម និងផ្លូវតែហាំង ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក  ខេត្តបន្ទាយមានជ័យ។ 

លោក បានឱ្យដឹងថា  ការទប់ស្កាត់ពលករទាំងនេះមានចំនួន២លើក គឺលើកទី១ ឃាត់បានចំនួន១៦នាក់ (ស្រី០៩នាក់) ក្នុងនោះកុមារ១នាក់  រថយន្ត០២គ្រឿង ម៉ាកកាម៉ារីពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 2A-0206 ម្ចាស់រត់គេចខ្លួនបាត់ និងរថយន្តម៉ាកកាម៉ារីពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 2A-0521 ឃាត់បានម្ចាស់០២នាក់ប្តី ប្រពន្ធ។ 

លោកមេបញ្ជាការង បានបញ្ជាក់ថាលើកទី០២នៅយប់ថ្ងៃដដែល ទប់ស្កាត់បានពលករ១០នាក់ (ស្រី២នាក់) ក្នុងនោះកុមារ០១នាក់ ដែលលួចជិះតាមគោយន្តបន្លំធ្វើដូចអ្នកស្រុកចម្ការ និងឃាត់បានម្ចាស់គោយន្ត1នាក់។ 

សមត្ថកិច្ចដដែលបានឱ្យដឹងថា ចំពោះពលករប្រុស.ស្រី ទាំង២៦នាក់ បញ្ជូនពួកគាត់ទៅក្រុមការងារចម្រុះចាំទទួលពលករនៅច្រកអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីពិនិត្យសុខភាពរកជំងឺកូវីដ-១៩។  រីឯម្ចាស់រថយន្ត ម្ចាស់គោយន្ត ទាំង០៣នាក់ រួមទាំងរថយន្តត្រូវបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្ត៕ 

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img