30 C
Phnom Penh
Saturday, July 27, 2024

ពលករខ្មែរ៤៨នាក់ ត្រូវបានយោធាឈុតខ្មៅថៃឃាត់ខ្លួន ខណ:ដែលឆ្លងដែនចូលក្នុងទឹកដីថៃខុសច្បាប់

បាត់ដំបង៖ ពលករខ្មែរចំនួន ៤៨នាក់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិបួន ឃុំក្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចតំបន់ព្រំដែនខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

ប្រជាពលរដ្ឋដែលឃាត់ខ្លួនទាំង៤៨នាក់ ក្នុងនោះមានបុរសចំនួន ១៨នាក់ ស្ត្រីចំនួន ២៣នាក់ រួមទាំងក្មេងចំនួន ៧នាក់ផងដែរ។ ពួកគេទាំងអស់គ្នាបានលួចចូលទៅក្នុងទឹកដីថៃនៅពេលយប់អធ្រាត្រ ហើយក៏ត្រូវយោធាថៃក្នុងកងអង្គភាពលេខ ៥៤១ និង ៥៤៦ឃាត់ខ្លួនបានតែម្តង និងបានប្រគល់មកឱ្យកម្លាំងការពារព្រំដែនខាងភាគីកម្ពុជាដើម្បីអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។

ប្រភពព័ត៌មានបានឱ្យដឹងថា តាមចម្លើយសារភាពរបស់ក្រុមពលករ បានលើកឡើងថា ពួកគាត់នាំគ្នាឆ្លងដែនចូលទៅក្នុងទឹកដីថៃដើម្បីស្វែងរកការងារធ្វើ ដោយពួកគាត់បានចំណាយលុយទៅឱ្យមេខ្យល់ចំនួន ៤.០០០បាត ស្មើជាង ៤០ម៉ឺនរៀល ក្នុងម្នាក់ៗ។ ការនាំផ្លូវនេះដល់ត្រឹមតែមាត់អូរព្រំដែនតែប៉ុណ្ណោះ ដើម្បីឆ្ពោះទៅស្រុកពោងណាំរ៉ន ក៏ដូចជាស្រុកសយដាវបន្តទៀតក្នុង គោលបំណងទៅស៊ីឈ្នួលបេះផ្លែមៀនឱ្យថៅកែជនជាតិថៃនៅទីនោះ តែមិនទាន់ទៅដល់ផងក៏ត្រូវទាហានថៃចាប់ខ្លួន៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img